Banner KNP Detail Top

ជើងខ្លំាង២ក្រុម បើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យភាគីម្ខាង

ជើងខ្លំាង២ក្រុម បើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យភាគីម្ខាងរងរបួសហូរឈាម៣នាក់ និងភាគីម្ខាងទៀត ខ្ទេចម៉ូតូអស់១គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើល


ភ្នំពេញ ៖ យុវជន២ក្រុមបើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យភាគីម្ខាងរងរបួសហូរឈាម៣នាក់ និងភាគីម្ខាងទៀត ខ្ទេចម៉ូតូអស់១គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលកាលពី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចឃ្លាំងមួយកន្លែង ម្តុំប្រឡាយទឹកស្អុយ ស្ពានទី៣ ស្ថិតក្នុងសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ ។
មុនកើតហេតុ ពួកគាត់ជាកម្មករនៅទីនោះ មានគ្នាចំនួន៧ទៅ៨នាក់នាំគ្នាផឹកស៊ីនៅក្នុងឃ្លាំង ហើយគាប់ជួនពេលនោះ មិនដឹងថា តើមានរឿងអ្វីនោះទេ? ក៏ស្រាប់តែភាគីខាងម៉ូតូហុងដា ដែលមានគ្នាប្រមាណ៦ទៅ៧នាក់ជិះម៉ូតូមកដល់ រួចស្រែកហៅពួកគេអោយចេញមកក្រៅ។ តែពួកគេមិនព្រមចេញ ស្រាប់តែក្រុមទាំងនោះនាំគ្នាយកដំថ្ម និងកាំបិតគប់ទៅលើពួកគេ បណ្ដាលឲ្យរងរបួសបែកក្បាលហូរឈា.ម និងរបួសខ្លួនប្រាណអស់ចំនួន៣នាក់។ ពេលនោះដែរ ភាគីខាងម៉ូតូក៏នាំគ្នារត់គេចខ្លួនអស់ ដោយបន្សល់ទុកម៉ូតូហុងដាឌ្រីម ស៊េរីឆ្នាំ២០២៣ មួយគ្រឿង នៅនឹងកន្លែងកើតហេតុតែម្តងទៅ។
ដោយឡែក ភាគីខាងបុរសម្នាក់ជាម្ចាស់ម៉ូតូរងការខូចខាតនោះ បានអោយដឹងថា មុនពេលកើតហេតុ រូបគេជិះម៉ូតូទៅទិញបាយអោយមិត្តភ័ក្តិ ហើយក៏ត្រូវភាគីខាងឃ្លាំងនាំគ្នាដេញវាយពួកគេតែម្តង។ ដោយសារតែភ័យស្លន់ស្លោពេក ក៏ផ្តួលម៉ូតូរត់គេចខ្លួន តែត្រូវភាគីខាងឃ្លាំង អូសម៉ូតូរបស់គេ ចូលទុកក្នុងឃ្លាំង ហើយវាយកំទេចម៉ូតូរបស់ពួកគេថែមទៀតផង។
ករណីនេះ សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ ដើម្បីសួរនាំពីដំណើររឿង និងយកម៉ូតូទៅរក្សាទុក ប៉ុន្តែពេលទៅដល់ក្នុងឃ្លាំងនោះ ភាគីខាងឃ្លាំងមិនព្រមប្រគល់ម៉ូតូអោយសមត្ថកិច្ចភ្លាមៗទេ រហូតទាល់តែសមត្ថកិច្ចហៅកម្លាំងទៅច្រើនគ្នា ទើបភាគីខាងឃ្លាំង យល់ព្រមប្រគល់ម៉ូតូអោយសមត្ថកិច្ច។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាង ក្នុងនោះមានខាងឃ្លាំងចំនួន៣នាក់ រងរបួសបែកក្បាលហូរឈាម និងភាគីខាងម៉ូតូម្នាក់ រួមទាំងម៉ូតូរងការខូចខាត ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ និងដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ដើម្បីរកដំណោះស្រាយខាងណាខុស ខាងណាត្រូវ៕

អត្ថបទដែលជាប់ទាក់ទង