Banner KNP Detail Top

បុរសម្នាក់ បានជិះកង់តាមផ្លូវ ប្រទះឃេីញម៉ូតូមួយគ្រឿងទុកចោល រួចក៏ធ្វេីសកម្មភាពលួច បានសម្រេច ចុងក្រោយសមត្ថកិច្ចចាប់បានទាំងម៉ូតូនិងកង់

បុរសម្នាក់ បានជិះកង់តាមផ្លូវ ប្រទះឃេីញម៉ូតូមួយគ្រឿងទុកចោល រួចក៏ធ្វេីសកម្មភាពលួច បានសម្រេច ចុងក្រោយសមត្ថកិច្ចចាប់បានទាំងម៉ូតូនិងកង់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់នគរបាលខណ្ឌទួលគោក នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានឱ្យដឹងថាកម្លាំងផ្នែកនគរបាលយុត្តិធម៍ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១០:៤០០នាទី បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពីបទលួច(លួចម៉ូតូ០១គ្រឿង) ប្រព្រឹត្តនៅចំណុចផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្រុមទី១៦ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០៨:០០នាទីព្រឹក ។
បុរសម្នាក់ បានជិះកង់តាមផ្លូវ ដេីម្បីសង្កេតមេីលប្រជាពលរដ្ឋណាដែលទុកម៉ូតូធ្វេសប្រហែស លុះជិះផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក៏ប្រទះឃេីញម៉ូតូមួយគ្រឿងទុកចោលរួចក៏ធ្វេីសកម្មភាពលួច បានសម្រេច ប៉ុន្តែគេចមិនរួចត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោក តាមស្រាវជ្រាវឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ជនសង្ស័យឈ្មោះ លី សុខឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។
វត្ថុតាងចាប់យកមានកង់០១គ្រឿងពណ៍ខ្មៅលាយក្រហម (ជារបស់ជនសង្ស័យជិះធ្វើជាមធ្យោបាយ) បន្សល់ទុកនៅកន្លែងកើតហេតុ (ចាប់យកនៅកន្លែងកើតហេតុ) និងម៉ូតូ០១គ្រឿងម៉ាក Honda Wave ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1C-5577 (ជារបស់ជនរងគ្រោះដែលជនសង្ស័យ បានធ្វើការប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។
ជនរងគ្រោះឈ្មោះ រតនា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពេទ្យធ្មេញ ស្នាក់នៅផ្ទះលេខ១៩៣ ផ្លូវលេខ១៣៨ ក្រុមទី១៦ ភូមិ៤ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីធ្វើការសាក សួរនិងចាត់ការបន្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង