Banner KNP Detail Top

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅលើស្ត្រីម្នាក់ បណ្ដាលឱ្យរងរបួស

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ទៅលើស្ត្រីម្នាក់ បណ្ដាលឱ្យរងរបួស

ខេត្តស្វាយរៀង: កាលពី ថ្ងៃទី១០ខែមករាឆ្នាំ២០២៣ នៅចំណុចភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។ ជនសង្ស័យមានឈ្មោះ សុឹម ពន្លឺ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។
ចំណែកនារីរងគ្រោះឈ្មោះ អាត បូផា អាយុ៤៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិបុសផ្លាំង ឃុំបុសមន ស្រុករំដួលខេត្តស្វាយរៀង ។
ក្រោយកើតហេតុសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលបានហៅជនសង្ស័យមកសាកសួរ។ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយនឹងចបជីកទៅលើស្ត្រីរងគ្រោះប្រាកដមែនដោយសារធ្លាប់មានគំនំុនឹងគ្នាកន្លងមកទើបថ្ងៃនេះផ្ទុះហិង្សាតែម្ដង។ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។ រីឯជនសង្ស័យសមត្ថកិច្ចបានឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលបុសមនដើម្បីចាត់ការតាមច្បាប់

អត្ថបទដែលជាប់ទាក់ទង