Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបុករបាំងថ្មការដ្ឋានកំពុងសាងសង់ស្ពានអាកាស ផ្លូវ៦០ម៉ែត្ររងការខូចខាត

គ្រោះថ្នាក់ចរាចរណ៍ រថយន្តមួយគ្រឿងបុករបាំងថ្មការដ្ឋានកំពុងសាងសង់ស្ពានអាកាស ផ្លូវ៦០ម៉ែត្ររងការខូចខាត


ភ្នំពេញ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពី យប់ ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចការដ្ឋានកំពុងសាងសង់ស្ពានផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។

រថយន្តមែរសឺដេសមួយគ្រឿងដែលបេីកក្នុងល្បឿនលឿន មិនប្រយ័ត្នបានជ្រុលទៅបុករបាំងថ្មការដ្ឋានកំពុងសាងសង់ស្ពានអាកាសតាមផ្លូវ៦០ម៉ែត្រ បណ្តាលឱ្យរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។

មុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកមែរសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BC-5454 ធ្វេីដំណេីរតាមបណ្តោយផ្លូវ៦០ម៉ែត្រក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុដោយមានការដ្ឋានកំពុងសាងសង់ស្អានអាកាសអ្នកបើករថយន្តមិនបានប្រយ័ត្នក៏ជ្រុលទៅបុករបាំងថ្មពេញទំហឹងបណ្តាលឱ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។ សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុ ហើយបានឱ្យភាគីខាងម្ចាស់រថយន្តសម្របសម្រួលជាមួយភាគីខាងការដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង