Banner KNP Detail Top

សម្រេចឃុំខ្លួនក្រុមក្មេងស្ទាវ ៥នាក់ ដាក់ពន្ធនាគារ ក្រោយបើកឆាកប្រយុទ្ធនៅក្រុងតាខ្មៅ បណ្ដាលឲ្

សម្រេចឃុំខ្លួនក្រុមក្មេងស្ទាវ ៥នាក់ ដាក់ពន្ធនាគារ ក្រោយបើកឆាកប្រយុទ្ធនៅក្រុងតាខ្មៅ បណ្ដាលឲ្យរបួសធ្ងន់ ២នាក់

(កណ្ដាល)៖ ចៅក្រមទទួលបន្ទុកលោក សុវណ្ណារិទ្ធ បានសម្រេចឃុំខ្លួនក្រុមក្មេងស្ទាវ៥នាក់ ដាក់ពន្ធនាគារ ដោយចោទពីបទ «ហិង្សាដោយចេតនាមានស្ថានទំងន់ទោស» មាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ នេះបើតាមការឲ្យដឹងពី លោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោក ខា ដែនណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន ប្រចាំខេត្តនៅថ្ងៃទី១២ ខែមេសា ឆ្នាំ ២០២៣នេះ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ក្មេងស្ទាវចំនួន១០នាក់ បានព័ទ្ធវាយយុវជន២នាក់ បណ្ដាលឲ្យរបួសធ្ងន់ដែលជាការសងសឹក ហើយត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំដោយលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ តាមចាប់បាន៦នាក់ និងដោះលែងវិញម្នាក់ និងគេចខ្លួនចំនួន៤នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅចំណុចខាងមុខហាងកាហ្វេ អេហ្សូតិច ស្ថិតនៅក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១៦៖៣០នាទី។
កាលពីវេលាកើតហេតុខាងលើ ក្រុមជនរងគ្រោះ បានជិះម៉ូតូមកលេងបាតម្សៅ និងគប់ទឹកនៅចំណុចខាងលើ ជួនពេលនោះក៏ជួបក្រុមជនសង្ស័យក៏បាននាំគ្នាមកលេងបាតម្សៅ និងគប់ទឹកផងដែរ។ តែពេលនោះ ក្រុមជនសង្ស័យ បានស្គាល់មុខក្រុមជនរងគ្រោះថា ធ្លាប់វាយក្រុមរបស់ខ្លួនពីមុនមក ទើបកើតជាទំនាស់គ្នាឡើង ដោយក្រុមជនសង្ស័យមានគ្នាច្រើនបាននាំគ្នាដកខ្សែក្រវ៉ាត់ មួកការពារ និងដុំថ្មព្រួតវាយទៅជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យជនរងគ្រោះម្នាក់បែកក្បាលខាងក្រោយ និងម្នាក់ទៀតពកក្បាល រួចនាំគ្នារត់គេចខ្លួនអស់ទៅ។
ក្រោយកើតហេតុរួច ក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចេញអន្តារាគមន៍ដេញចាប់ខ្លួនបានជនសង្ស័យចំនួន៦នាក់ បញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីសាកសួរ និងចាត់ការតាមនីតិធីតែម្តង។ ប៉ុន្តែដោយសារម្នាក់មានអាយុក្មេងពេក ព្រះរាជអាជ្ញាឲ្យដោះលែងវិញ។
ជនរងគ្រោះ០២នាក់ រួមមាន៖
*ទី១៖ ឈ្មោះ គួរ គីមសេង អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានរបួសស្នាមពកក្បាល។
*ទី២៖ ឈ្មោះ ញ៉ៅ និធិ អាយុ១៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានរបួសស្នាមរយះក្បាលខាងក្រោយ។
ជនសង្ស័យ១០នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ព្រហ្ម អេរិក អាយុ១៣ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិស្វាយព្រុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល (ត្រូវបានឪពុកម្តាយធានាយកទៅអប់រំបន្តរនៅលំនៅដ្ឋាន)
*ទី២៖ ឈ្មោះ សាន ចក្រានុត អាយុ១៦ឆ្នាំ មុខរបរសិស្សទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)
*ទី៣៖ ឈ្មោះ ធី រតនៈ អាយុ១៤ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរំ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)
*ទី៤៖ ឈ្មោះ គង់ ចន្ទ័តារារត្ន័ អាយុ១៧ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិព្រែកហូរកើតសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល (ឃាត់ខ្លួន)
*ទី៥៖ ឈ្មោះ វនលីហេង អាយុ១៥ឆ្នាំ មុខរបរសិស្ស ទីលំនៅភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ (ឃាត់ខ្លួន)
*ទី៦៖ ឈ្មោះ សូត្រស៊ីរ៉ាឌែម អាយុ១៥ឆ្នាំ មុខរបរសិស្សទីលំនៅភូមិ សង្កាត់ស្ទឹងមានជ័២ ខណ្ឌមានជ័យ (ឃាត់ខ្លួន)។ អ្នកទាំង៦នាក់ គ្មានសារធាតុញៀនក្នុងទឹកនោម។
*ទី៧៖ ជនសង្ស័យ៤នាក់ ទៀតមិនស្គាល់ឈ្មោះ (គេចខ្លួន)៕

អត្ថបទដែលជាប់ទាក់ទង