Banner KNP Detail Top

ទីបំផុត! ខាងអង្គភាពដាច់ចិត្តប្រគល់ខ្លួនជនដៃដល់ ឲ្យសមត្ថកិច្ចនគរបាលខេត្តតាកែវហើយ

ទីបំផុត! ខាងអង្គភាពដាច់ចិត្តប្រគល់ខ្លួនជនដៃដល់ ឲ្យសមត្ថកិច្ចនគរបាលខេត្តតាកែវហើយ


តាកែវ: ឃាត់ខ្លួនជនដៃដល់ ឃុំនៅក្នុងបន្ទាយមួយកន្លែងក្នុងភូមិសាស្ត្រខេត្តកណ្តាល អស់រយៈពេលជាច្រើនថ្ងៃ មិនព្រមប្រគល់ឲ្យសមត្ថកិច្ចនគរបាលខេត្តតាកែវចាត់ការតាមច្បាប់ បន្ទាប់ពីជនដៃដល់រូបនេះធ្វើសកម្មភាពចាក់ប្រហារពលរដ្ឋស្លូតត្រង់៣នាក់ ឲ្យទទួលរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរបាត់បង់ជីវិតនៅស្រុកទ្រាំង ខេត្តតាកែវ ។

នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ខាងអង្គភាពដាច់ចិត្តប្រគល់ខ្លួនជន ដៃដល់ឲ្យសមត្ថកិច្ចនគរបាលខេត្តតាកែវហើយ ។ ប្រភពពីសមត្ថកិច្ចនគរបាលខេត្តតាកែវបានឲ្យដឹងថា ជនដៃដល់គឺជាគ្រូកាម៉ង់ដូ ត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរ នៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមច្បាប់ ។ ការនាំខ្លួនជនដៃដល់រូប សមត្ថកិច្ចធ្វើឡើងជាច្រើនលើកច្រើនសារ តែខាងអង្គភាពគេមិនព្រមប្រគល់សោះ ទើបនៅថ្ងៃនេះដាច់ចិត្តប្រគល់ខ្លួនជនដៃដល់ ក្រោយធ្វើការឃុំខ្លួនអស់រយៈពេលជាច្រើនថ្ងៃនៅក្នុងបន្ទាយមួយកន្លែងក្នុងខេត្តកណ្តាល។

គួរំឭកថា. កាលពីយប់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ជន ដៃដល់នេះបានជិះរថយន្តមួយគ្រឿងម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AV-7891 ធ្វើសកម្មភាពដេញតាមស្ទាក់ជនរងគ្រោះកំពុងជិះរថយន្តត្រឡប់មកពីហូបការវិញបានប្រមាណ១-២គីឡូម៉ែត្រ នៅភូមិឈើទាលបាក់ ឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ បន្ទាប់ពីបើកស្ទាក់រួច ជនដៃដល់បានធ្វើសកម្មភាពវាយជនរងគ្រោះដោយដំបងរលាស់ និងចាក់ប្រហារដោយកាំបិតរលាស់ ដែលសុទ្ធសឹងជារបស់កងកម្លាំងប្រើប្រាស់នោះ រហូតធ្វើអោយ មានមនុស្ស៣នាក់រងរបួសហ៉ាងធ្ងន់ធ្ងរ ។ ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់រូបនេះបានឡើងជិះរថយន្តមួយគ្រឿងម៉ាកហាយឡែឌ័រ ពណ៌ក្រហម មិនចាំស្លាកលេខ ដែលជារបស់បក្ខពួក គេចខ្លួនបានដោយបន្សល់ទុករថយន្តជិះប្រព្រឹត្តបទល្មើសនៅកន្លែងកើតហេតុ។
មុនពេលកើតហេតុនេះ ជនរងគ្រោះនេះ បានចេញពីហូបការអ្នកស្រុកនៅក្នុងឃុំកើតហេតុ ខណះពេលដើរជិតដល់រថយន្តខ្លួនស្រាប់តែមានភ្ញៀវដែលចេញពីហូបការដែលនោះបើកឡានហាយឡិនដ័រពណ៌ក្រហមទៅមុខថយក្រោយបត់មិនរួចទំនងជាស្រវឹងស្រាខ្លាំងទើបគ្នីគ្នាខាងរងគ្រោះម្នាក់ថា (តាមមើលគាត់ទើបរៀនបើកឡាន)ថាហេតុធ្វើអោយអ្នកបើកឡានរូបនោះច្រឡោតខឹងនិងបានស្រែកគំរាមថា(ពួកអ្ហែងចង់សុីគ្រាប់សំណរមែន?ពួកអ្ហែងអត់ដឹងថាអញជានគរណាទេអី?)គំរាមរួចតៃឡានចិត្តឆើតដៃឆៅរូបនោះក៏បានតេទូរស័ព្ទហៅបក្សពួករបស់គេមក។ភ្លាមនោះដោយខ្លាចមានរឿងភាគីរងគ្រោះបានបបួលគ្នាបើកឡានចេញដែលមានគ្នា៥នាក់។ ខណះពេលបើកមកដល់ចំណុចផ្លូវស្ងាត់ក៏ស្រាប់តែមានរថយន្ត១គ្រឿងបើកវ៉ាមកបត់ឈប់មុខឡានខ្លូននិងមានរថយន្ត១គ្រឿងទៀតឈប់បិតគូទពីក្រោយជាហេតុធ្វើអោយរថយន្តភាគីរងគ្រោះទៅមុខថយក្រោយមិនរួចទើបភាគីរងគ្រោះចំនួន២នាក់បើកទ្វារចេញមកសួរក៏ត្រូវជនដៃដល់យកដំបងដែករលាស់មកវាយក្បាលជនរងគ្រោះបែកក្បាលហូរឈាមភ្លាមនោះអ្នកជិះក្នុងរថយន្តជនរងគ្រោះចេញមកមើលក៏បានប្រតាយប្រតប់គ្នាក៏ត្រូវជនដៃឆៅរូបនោះយកកាំបិតចុចមកចាក់ប្រហារបណ្តាលអោយជនរងគ្រោះម្នាក់រងរបួឋសុះខ្លួននិងធ្លាយពោះវៀនចេញក្រៅរីឯ២នាក់ទៀតរងរបួសធ្ងន់។ភ្លាមនោះក៏មានសាច់ញាតិជនរងគ្រោះនិងនគរបាលមូលដ្ឋានមកដល់ទើបជនដៃដល់រត់ចោលឡាន១គ្រឿងនៅកន្លែងកើតហេតុ។សមត្ថកិច្ចក៏បានយករថយន្តនោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកទ្រាំង។រីឯជនរងគ្រោះត្រូវបានសាច់ញាតិដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យនេសាទីរួមខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង