Banner KNP Detail Top

ល្បីលោក គន់ គីម អត់បានដេក ដោយសាររឿងនេះ

ល្បីលោក គន់ គីម អត់បានដេក ដោយសាររឿងនេះ

(ភ្នំពេញ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ភ្លៀងលាយខ្យល់កន្ត្រាក់នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅស្រុកសំរោង ខេត្តឧត្តរមានជ័យជិត ២០០ខ្នង។ រយៈពេលមួយសប្តាហ៍នេះ ភ្លៀង និងខ្យល់កន្ត្រាក់ បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋនៅតាមស្រុកនានាជិត ៥០០ខ្នង។
ភ្លៀងលាយឡំដោយខ្យល់កន្ត្រាក់ បានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។
លោកកិត្តិសង្គហបណ្ឌិត គន់ គីម បានឱ្យដឹងដែរថា ក្រៅតែពីខេត្តឧត្តរមានជ័យ នៅមានខេត្តជាច្រើនទៀត បានរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់នេះ។ នៅថ្ងៃទី១៣ ខែមេសានេះ មានផ្ទះប្រជាពលរដ្ឋរហូតដល់ទៅជាង១ពាន់ខ្នង ក្នុងក្របខណ្ឌទូទាំងប្រទេស បានរងផលប៉ះពាល់។
ជាមួយការទទួលបានព័ត៌មានទាំងនេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ជាប្រតិបត្តិករ និងជាសេនាធិការរបស់សម្តេចតេជោ ហ៊ុន សែន លើសមរភូមិគ្រោះមហន្តរាយ ក៏បានចាត់ចែងការងារជួយសង្គ្រោះ និងដោះស្រាយការលំបាកជូនពលរដ្ឋរងគ្រោះភ្លាមៗផងដែរ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បែបនេះ «យើងក៏បានឱ្យគណៈបញ្ជាការឯកភាព រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សហការគ្នា ដើម្បីជួយសាងសង់ផ្ទះវិញឱ្យជិតដែលដួលដល់ដី ហើយនឹងជួយឧបត្ថម្ភសង្ហ័សី និងដែកគោល សម្រាប់ឱ្យបងប្អូនអាចដំណើរការបាន។ ទោះបីជិតចូលឆ្នាំក៏ដោយ ក្នុងពេលវេលាចូលឆ្នាំក៏ដោយ បងប្អូននៅមូលដ្ឋាន បានរួមដៃគ្នាដើម្បីជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាជន នៅតាមបណ្ដាមូលដ្ឋាន។ ដូច្នេះកងកម្លាំងប្រដាប់អាវុធទាំងអស់ ក៏បានរួមសហការគ្នាដើម្បីចុះជួយដោះស្រាយបញ្ហាប្រជាជន ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ដោយសារខ្យល់កន្ត្រាក់»។
សកម្មភាពនៃការជួយសង្គ្រោះលឿនរហ័សក្រោមការបញ្ជាផ្ទាល់របស់សម្តេចតេជោ និងចង្អុលបង្ហាញដោយទេសរដ្ឋមន្ត្រី គន់ គីម នាំឱ្យមានការសរសើរពីសាធារណជន ហើយនាំមកនូវការពេញចិត្តពីសំណាក់ពលរដ្ឋជាជនរងគ្រោះ ដោយគ្រោះធម្មជាតិនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង