Banner KNP Detail Top

បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ

បុរសម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅ

ភ្នំពេញ៖ កាលពី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុយ៉ាងអាណោចអាធ័មបន្ទាប់ពីជិះម៉ូតូជ្រុលទៅបុកគល់ស្ពានអាកាសចោមចៅខាងត្បូងតាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1KA-2294 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣ពីត្បូងទៅជេីងខណៈមកដល់ស្ពានអាកាសចោមចៅក៏ជ្រុលទៅបុកគល់ស្ពានពេញទំហឹងបោកផ្ទប់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ។
ជនរងគ្រោះឈ្មោះឆាយ រដ្ឋា ភេទប្រុសអាយុ៤២ឆ្នាំ មានស្រុកកំណេីតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុហើយបានទំនាក់ទងរកសាច់ញាតិជនរងគ្រោះឱ្យមកទទួល

អត្ថបទដែលជាប់ទាក់ទង