Banner KNP Detail Top

ភ្ញាក់ផ្អើលបាត់កូនស្រីចំនួន ២នាក់ ម្តាយខំស្វែងរកដែរ តែរកមិនឃើញសោះ

ភ្ញាក់ផ្អើលបាត់កូនស្រីចំនួន ២នាក់ ម្តាយខំស្វែងរកដែរ តែរកមិនឃើញសោះ

កំពង់ស្ពឺ ៖ ភ្ញាក់ផ្អើលបាត់កូនស្រីចំនួន ២នាក់ ម្តាយខំស្វែងរកដែរ តែមិនឃើញសោះ ។ ប្រភពព័ត៌មាន បានបញ្ជាក់ថា កូនស្រីយើងខ្ញុំរស់នៅភូមិអង្គ្រង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានបាត់កូនស្រីចំនួន ២នាក់ ៖
-ទី១ឈ្មោះ អ៊ុ យាន ភេទស្រី អាយុ ១៨ឆ្នាំ
-ទី២ឈ្មោះ កែម ចន្នី ភេទស្រី អាយុ ២២ឆ្នាំ
កូនៗរបស់យើងខ្ញុំបានចាកចេញផ្ទះ កាលពីព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដោយប្រាប់ថាទៅលេងនៅកោះប៉ែន ខេត្តកំពង់ចាម។ រហូតមកដល់ពេលនេះ មិនឃើញត្រលប់មកផ្ទះវិញ យើងខ្ញុំព្យាយាមទាក់ទងតាមទូរស័ព្ទក៏មិនបាន ទើបសម្រេចចិត្តផ្សព្វផ្សាយជាសាធារណៈដើម្បីស្វែងរក។
បើបងប្អូនបានឃើញ ឬមានដំណឹងពីកូនស្រីរបស់យើងខ្ញុំសូមជួយទាក់ទងតាមលេខទូរស័ព្ទ៖ ០៩៥ ៦៤៣ ៩៩៥៕

អត្ថបទដែលជាប់ទាក់ទង