ក្រុមជនល្មើស សម្រុកចូលធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យ នៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ
ក្រុមជនល្មើស សម្រុកចូលធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យ នៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ
ភ្នំពេញ៖ ក្រុមជនល្មើសដែលធ្វើសកម្មភាពបំផ្លិចបំផ្លាញមច្ឆាជាតិក្នុងតំបន់អភិរក្សអតីតឡូត៍នេសាទលេខ៧អា មានដូចជា៖ ១ ឈ្មោះ ឈាង ឈី ២ ឈ្មោះ ឈឹម អឿន ៣ ឈ្មោះ ឈឹម អូន ៤ ឈ្មោះ តាន់ គឹមជ្រូក ៥ ឈ្មោះ អ៊ន អូន ៦ ឈ្មោះ វ៉ាន់ ថន ៧ ឈ្មោះ អាន សាវុន អ្នកទាំងអស់រស់នៅក្នុងភូមិជើងគ្រោះ។ ៨ ឈ្មោះ ថាត មកស្នាក់នៅរកស៉ីក្នុងភូមិជើងគ្រោះឃុំសកវាយរុំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
ក្រុមជនល្មើស សម្រុកចូលធ្វើសកម្មភាពឆក់ត្រីយ៉ាងអនាធិបតេយ្យ ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រីក្តៅ និងត្រជាក់ដង្ហែ យ៉ាងអនាធិបតេយ្យដោយមិនញញើតនិងច្បាប់បន្តិចសោះ នៅចំណុចភូមិសាស្រ្តដែលគ្រប់គ្រងរបស់លោក កឹក ហៃ ប្រធានសហគមនេសាទស្វាយ រំពារ និងសំរោងសែន ដែលកំពុង បិទភ្នែកអោយជនល្មើសធ្វើ សកម្មភាពឆក់ ត្រី នៅចំណុចអតីតឡូត៍លេខ៧Aដែលជាតំបន់អភិរក្សត្រីមេពូជ ។
ប្រភពព័ត៌មានប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមអ្នកនេសាទ ដោយឧបករណ៍ឆក់ត្រីមានត្រជាក់និងក្តៅធ្វើសកម្មភាពចាប់ពីរឈ្វា ចំណុច ស្ទឹងពពុត.ស្វាយបាក់.ស្ទឹងសណ្តាន់.បឹងផ្សោត.ដែលស្ថិតក្នុងភូមិជើងគ្រោះ.ឃុំស្វាយរុំពារ.ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង តំបន់ទាំងនេះរងគ្រោះដោយសារក្រុមជនល្មើសធ្វើសកម្មភាពរាល់ថ្ងៃ មិនមានសមត្ថកិច្ចណាបង្ក្រាបនោះឡើយ ៕