Banner KNP Detail Top

ម្តាយនិងកូនស្រីឆ្អែតចិត្ត! ឪពុកយកស្រីមកដេកក្នុងបន្ទប់ ក្នុងបន្ទាយ

ម្តាយនិងកូនស្រីឆ្អែតចិត្ត! ឪពុកយកស្រីមកដេកក្នុងបន្ទប់ ក្នុងបន្ទាយ

ភ្នំពេញ : មានគណនី facebook មួយ មានឈ្មោះថា ( Pich Zavita ) បានបង្ហោះជា វីដេអូឃ្លីប បង្ហាញនូវស្ត្រីម្នាក់ បានមកដេកជាឪពុកខ្លួន , នៅបន្ទប់ក្នុងបន្ទាយ ហើយនិយាយថា, ខ្លួនមានប្តី ក្បត់ប្តី មកដេកជាស្វាមីគាត់ ដល់បន្ទប់របស់គាត់ នៅបន្ទាយទៀត។ ការបង្ហោះនូវវីដេអូឃ្លីបខាងលើនេះ មិនបានបញ្ជាក់អំពីទីតាំងបន្ទាយ ទាហាន ឬនគរបាល , កងរាជអាវុធហត្ថ នៅកន្លែងណាពិតប្រាកដទេ នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ។ ចំពោះស្ត្រីដែលរងការចោទប្រកាន់ ថាក្បត់ប្ដីខ្លួនឯង មកដេកជាមួយប្ដីរបស់គេដល់បន្ទប់ក្នុងបន្ទាយ ហាក់មិនមានការតបតសម្ដី គឺព្យាយាមគេចមុខពីការថត ដោយកូនស្រី និងប្រពន្ធ របស់លោកប្ដីកំហូចដែលមានស្រីកំណាន់ចិត្តនោះ។
គណនី facebook មួយ មានឈ្មោះថា ( Pich Zavita ) បានបង្ហោះថា, នេះភស្តុតាងដែល លោក សុខចំរើន ហៅជ័យ យកស្រីសាហាយមកដេកដល់ក្នុងបន្ទាយ ព្រមទាំងមានបក្សពួកជាជនសុីវិល មករំដោះយកស្រីសាហាយចេញទៅបាត់ពីបន្ទាយ បងប្អូនអើយជួយshare អោយថ្នាក់ដឹកនាំលោកបានឃើញផង បីនាក់ម្តាយកូនខ្ញុំរងនៅអយុត្តិធម៌ណាស់ មិនឃើញអស់លោកណាជួយពួកខ្ញុំឡើយ មានតែពឹងលើសង្គមfbនេះហើយ ។
សូមបញ្ជាក់ថា, ស្ត្រីជាភរិយា ក៏ដូចជាកូនស្រី ទាំងបីនាក់ អាចជួបបញ្ហាបែបនេះញឹកញាប់កន្លងទៅ ទើបបង្ហាញអំពីភាពគ្មានយុត្តិធម៌សម្រាប់ខ្លួន។ មានន័យថា, ប្ដីធ្លាប់ប្រព្រឹត្ត ប៉ុន្តែសាម៉ីអង្គភាពមិនចាត់វិធានការ ផ្លូវច្បាប់មិនមានការដោះស្រាយ ឬផ្តន្ទាទោស ទើបគាត់បែរជាមានជំនឿទៅលើ បណ្ដាញទំនាក់ទំនងសង្គម facebook ឱ្យជួយស៊ែរ ដើម្បីបានដឹងដល់ថ្នាក់លើ ចាត់វិធានការមកលើលោកដីកំហូចឈ្មោះ លោក សុខចំរើន ហៅជ័យ ។
នៅក្នុងវីដេអូឃ្លីប ក៏ឮសូរសំឡេងប្ដីមក ដោយបង្ខំឲ្យភាគីខាងប្រពន្ធ បើកទ្វារ ទើសម្ចាស់គណនេយ្យខាងលើបានបញ្ជាក់ថា , លោក សុខចំរើន ហៅជ័យ យកស្រីសាហាយមកដេកដល់ក្នុងបន្ទាយ ព្រមទាំងមានបក្សពួកជាជនសុីវិល មករំដោះយកស្រីសាហាយចេញទៅបាត់ពីបន្ទាយ។
សូមជម្រាបជូនថា, តាមរយៈវីដេអូឃ្លីបនេះ អាចប្រធានសមីអង្គភាព ដឹងថាបុគ្គលឈ្មោះ លោក សុខចំរើន ហៅជ័យ នៅអង្គភាពណា បន្ទាយដែលខ្លួននាំសាហាយស្មន់មកដេកនេះ ហើយជាប្រពន្ធគេទៀត នៅកន្លែងណាយ៉ាងពិតប្រាកដ។ ដូច្នេះសូមថ្នាក់លើចាត់វិធានការ ចំពោះករណីនេះ ដើម្បីលុបបំបាត់នូវវប្បធម៌ដ៏អាក្រក់ បាត់បង់សីលធម៌ ជាប្ដី ជាឪពុក ជាកងកម្លាំង ហើយសុទ្ធសឹងតែជាការផិតក្បត់ ដូចគ្នា មានន័យថា, ប្ដីក្បត់ប្រពន្ធ, សាហាយបានក្បត់ប្ដី មកដេកជាមួយប្ដីគេក្នុងបន្ទប់ដល់បន្ទាយ ៕

អត្ថបទដែលជាប់ទាក់ទង