Banner KNP Detail Top

ក្រសួងប្រៃសណីយ៍ ណែនាំឱ្យចេះសម្គាល់ និង ត្រូវប្រុងប្រយ័តុ្នពីការបោកប្រាស់ តាមអនឡាញ

ក្រសួងប្រៃសណីយ៍ ណែនាំឱ្យចេះសម្គាល់ និង ត្រូវប្រុងប្រយ័តុ្នពីការបោកប្រាស់ តាមអនឡាញ

ភ្នំពេញ៖ តាមរយៈការបោកប្រាស់កើតឡើងបន្តបន្ទាប់ពីតាមអនឡាញបន្តបន្ទាប់មកនោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឱ្យពលរដ្ឋកម្ពុជាសម្គាល់ពីជនបោកប្រាស់តាមអនឡាញ (Online Scam) និងឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់។ចំពោះលក្ខណៈសម្គាល់នីមូយៗក្រសួងបានធ្វើការណែនាំឱ្យសម្គាល់ដូចខាងក្រោម ៖
១.ទាមទាឱ្យទូទាត់ភ្លាមៗ៖ការខល(ទូរស័ព្ទចូល)បង្គាប់ ឬគំរាមឱ្យផ្ទេរប្រាក់ភ្លាមៗបើមិនដូចនោះអ្នកនឹង បាត់បង់ឱកាសឬមានបញ្ហាណាមួយ។
២.ការស្នើសុំព័ត៌មានផ្ទាល់ខ្លួន៖ការខល(ទូរស័ព្ទចូល)ក្លែងបន្លំជាមួយមន្រ្តីរាជការ ឬបុគ្គលិកក្រុមហ៊ុនដើម្បីស្នើសុំ នូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដូចជាព័ត៌មានគណនីធនាគារ ឬ ព័ត៌មានសម្ងាត់ផ្សេងៗទៀត។
៣.មិនត្រូវប្រាប់ទៅអ្នកដទៃ៖អ្នកត្រូវបានគេប្រាប់ ឬ ព្រមានឱ្យរក្សាការខលសម្ងាត់ដើម្បីឈ្នះរង្វាន់ ឬ ត្រូវបានទទួលឱកាសពិសេសអ្វីមួយ
៤.ទូរសព្ទខលចូលមានសញ្ញាបូក”+”៖លេខប្លែកខលចូលដែលមានសញ្ញា”+”ដែលបញ្ជាក់ជាលេខក្រៅប្រទេស អាចជាការបោកប្រាស់ បញ្ជោត ពីក្រុមឆបោកណាមួយ។
*ករណីបោកប្រាស់ដែលឧស្សាហ៍កើតឡើងតាមរយៈតំណភ្ជាប់៖
បុគ្គលបោកប្រាស់ផ្ញើតំណភ្ជាប់(Link)ឱ្យអ្នកបំពេញព័ត៌មានដើម្បីទទួលបានរង្វាន់ ឬឱកាសពិសេសណាមួយ។ * តាមប្រព័ន្ធផ្សព្វផ្សាយសង្គម៖
បុគ្គលបោកប្រាស់បន្លំបង្កើតគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមនៃសមាជិកគ្រួសារឬមិត្តភក្តិរបស់អ្នកដើម្បីសុំឱ្យជួយបន្ទាន់ដើម្បីតម្រូវឱ្យផ្ទេរប្រាក់ ឬផ្ញើ ព័ត៌មានសំខាន់ៗ។
*តាមរយៈប្រាក់កម្ចី៖
បុគ្គលបោកប្រាស់បន្លំជាបុគ្គលិកធនាគារតាមរយៈការខល ផ្ញើសារ ឬតេឡេក្រាមដើម្បីផ្តល់សេវាប្រាក់កម្ចីពិសេស ប៉ុន្តែតម្រូវឱ្យផ្ញើព័ត៌មានសំខាន់ៗឬផ្ទេរប្រាក់តម្កល់ជាមុន។
សម្រាប់ការស្វែងរកជំនួយ ឬរាយការណ៍ករណីបោកប្រាស់ទាំងនេះ សូមទំនាក់ទំនងក្រុមការងារការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT) តាមរយៈទូរសព្ទលេខ ០២៣ ៧២២ ៣៩១ ឬអ៊ីម៉ែល incident@camcert.gov.kh ៕

អត្ថបទដែលជាប់ទាក់ទង