Banner KNP Detail Top

ស្រីនាវិញលើកឡើងថា នាងនៅមិនទាន់កំណត់ពេលវេលាចូលរោងការពេលណានៅឡើយទេ បើទោះបីជាពេលនេះនាងនិងវិសាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបការក្តី

ស្រីនាវិញលើកឡើងថា នាងនៅមិនទាន់កំណត់ពេលវេលាចូលរោងការពេលណានៅឡើយទេ បើទោះបីជាពេលនេះនាងនិងវិសាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបការក្តី


ភ្នំពេញ៖ លោក ហេង វិសាល និងស្រីនា បានរៀបចំពិធីភ្ជាប់ពាក្យយ៉ាងភ្ញាក់ផ្អើលមួយ កាលពីអំឡុងចុងខែវិច្ឆិកាឆ្នាំ ២០២២ ដែលធ្វើឲ្យអ្នកគាំទ្រគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង។ ភ្ញាក់ផ្អើលព្រោះតែកន្លងទៅពួកគេត្រូវបានអ្នកគាំទ្រចំអន់ថាជាដៃគូដ៏ស័ក្កិសមគ្នា ខ្លាំងហើយចង់ឃើញពួកគេបង្ហាញភាពច្បាស់លាស់នឹងគ្នា។

ការភ្ជាប់ពាក្យទ្រង់ទ្រាយធំបានធ្វើឲ្យអ្នកគាំទ្រជាច្រើនមានក្តីសុខជួយពួកគេ ហើយពេលនេះពួកគេក៏ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនលើសលប់តែងចោទជាសំណួរថាតើពេលណាពួកគេចូលរោងការនោះ។ ក្នុងជំនួបផ្ទាល់មុននេះក្នុងពិធីប្រកាសBAនៃផលិតផលឡាកាម៉ូ នៅផ្សារទំនើបអ៊ីអនទាំងស្រីនា និងវិសាល ត្រូវបានចោមរោមសុំថតដោយអ្នកគាំទ្រជាច្រើន ក្នុងនោះពួកគេក៏បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានអំពីទំនាក់ទំនងស្នេហារវាងពួកគេកាន់តែផ្អែមល្ហែម និងស្វែងយល់ពីគ្នាកាន់តែច្រើន ក្នុងនោះពួកគេក៏បានឆ្លើយតបទៅកាន់អ្នកគាំទ្រដែលតែងតែចោទសួររឿងពេលវេលារៀបការដែរ។ អ្នកទាំងពីរបានបញ្ជាក់ថាការចាប់ដៃគូគ្នា និងភ្ជាប់ពាក្យរួចពួកគេកាន់តែស្គាល់គ្នាកាន់តែច្បាស់ និងសម្របខ្លួនឲ្យកាន់តែល្អជាមួយគ្នា។ វិសាលលើកឡើងថា ស្រីនាកាន់តែធ្វើឲ្យលោកស្រលាញ់ពេញចិត្តខ្លាំង ទាំងអត្តចរិកនិងការរៀបចំខ្លួន ខណៈគ្រួសារនាងក៏ស្រលាញ់អាណិតលោកកាន់តែខ្លាំងដែរ។
ស្រីនាវិញលើកឡើងថា នាងនៅមិនទាន់កំណត់ពេលវេលាចូលរោងការពេលណានៅឡើយទេ បើទោះបីជាពេលនេះនាងនិងវិសាល មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបការក្តី។ នាងថាពេលវេលាចូលរោងការនឹងភ្ញាក់ផ្អើលម្តងទៀតសម្រាប់អ្នកគាំទ្រ៕

អត្ថបទដែលជាប់ទាក់ទង