ស្រាវជ្រាវតាមឃាត់ខ្លួន ក្រុមចោរលួចកាត់ខ្សែភ្លើងពេលយប់ បានចំនួន០៣នាក់
ស្រាវជ្រាវតាមឃាត់ខ្លួន ក្រុមចោរលួចកាត់ខ្សែភ្លើងពេលយប់ បានចំនួន០៣នាក់
ខេត្តបាត់ដំបង ៖ កាលពីយប់ថ្ងៃទី១៨ មេសា ឆ្នំា២០២៣នេះ នៅម្ដុំខាងក្រោយមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីលោកអភិបាលខេត្តស្ដីបន្ទោសយ៉ាងចាស់ដៃ ពីភាពអសកម្មរបស់សមត្ថកិច្ច ដែលមិនអើពើនឹងរឿងចោរលួចកាត់ខ្សែភ្លើងនៅវេទិកាបុណ្យអុំទូក ។
ជនសង្ស័យទាំង០៣នាក់នោះ ១-ឈ្មោះ បាន គឹមហុង ហៅវិត អាយុ២៣ឆ្នាំ នៅភូមិសូភី ឃុំអន្លង់រុន ស្រុកថ្មគោល ២-ឈ្មោះ ប៉ាង វ៉ាន់ថន អាយុ២៤ឆ្នាំ នៅភូមិសួរអី ឃុំពាមឯក ស្រុកឯកភ្នំ និង៣-ឈ្មោះ គាម ភត្រា អាយុ៣១ឆ្នាំ នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។ ក្រុមនេះ ត្រូវបានកម្លាំងចម្រុះរបស់គណៈបញ្ជាការកងឯកភាពក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវបង្ក្រាបបាន ក្រោយពីមានករណីលួចកាត់ខ្សែភ្លើងជាបន្តបន្ទាប់ នៅវេទិកាបុណ្យអុំទូក ។
បើតាមប្រភពព័ត៌មាន មានជនមិនស្គាល់មុខ បានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅម្ដុំវេទិកាបុណ្យអុំទូក នៅចំកណ្ដាលបេះដូង ក្រុងបាត់ដំបង កាលពីប៉ុន្មានថ្ងៃមុននេះ។ ប្រភពដដែលបានបញ្ជាក់ថា បើតាមពិនិត្យ ពួកចោរបានលួចកាត់យកអស់រាប់រយម៉ែត្រ និងជាច្រើនខ្សែចាប់តាំងពីម្ដុំខាងកើតផ្សារណាត់ រ៉បមាត់ស្ទឹងសង្កែ រហូតដល់វេទិកាបុណ្យអុំទូក ។
ប្រជាពលរដ្ឋ តែងប្រទះឃើញក្រុមចោររាត្រីនេះជាញឹកញាប់ ហើយក៏តែងរាយការណ៏ជួនលោកសមត្ថកិច្ចជាបន្តបន្ទាប់ដែរ តែភាគច្រើនអ្នករាយការណ៍មិនសូវទទូលបានលទ្ធផលល្អពីសមត្ថកិច្ចវិញទេ។ ពេលខ្លះ ត្រូវសមត្ថកិច្ចស្ដីបន្ទោសតបវិញថា ជាការរំខាន ជារឿងកំប៉ិកកំប៉ុក។ កម្លាំងសមត្ថកិច្ចក៏ធ្លាប់ក្របួចបានក្រុមចោររាត្រីទាំងនោះបានច្រើននាក់ដែរ បញ្ជូនទៅតុលាការ៕