Banner KNP Detail Top

ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះ១ខ្នង ឆេះអស់ទាំងស្រុង

ឆ្លងចរន្តអគ្គិសនី បណ្ដាលឱ្យឆាបឆេះផ្ទះ១ខ្នង ឆេះអស់ទាំងស្រុង

បាត់ដំបង៖ ឆ្លងចរន្ត.អគ្គិសនីបណ្ដាល..ឱ្យឆាបឆេះផ្ទះ១ខ្នង.ទំហំ៥ម×៧ម.ឆេះអស់ទាំងស្រុង
ថ្ងៃ ពុធ ១៤ រោច ខែ ចេត្រ ឆ្នាំ ខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២៣
នៅថ្ងៃទី ១៩ . ០៤ . ២០២៣ នៅត្រង់ចំណុចក្រុមទី ១ ភូមិ ជ្រៃកោង សង្កាត់ ស្លាកែត ក្រុង បាត់ដំបង មានករណីអគ្គីភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះ របស់ ឈ្មោះ សួន ឆុំ ភេទ ស្រី អាយុ ៧៥ ឆ្នាំ ។
សម្ភារខូចខាត ៖
– ផ្ទះ ១ ខ្នង ទំហំ ៥ម × ៧ម សង់អំពីថ្មក្រោម ឈើលើ ដំបូលស័ង្កសី និង សម្ភារក្នុងផ្ទះ ឆេះអស់ទាំងស្រុង ។
សម្ភារខូចខាត : គិតជាទឹកប្រាក់ ប្រមាណ ១.៥០០០ ដុល្លារ ( មួយម៉ឺនប្រាំពាន់ដុល្លារ ) ។
មូលហេតុ ៖ ឆ្លងចរន្តអគ្គិសនី ។
រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍ចំនួន ៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣ គ្រឿង បានបញ្ចប់ជាស្ថាពរ នៅវេលាម៉ោង ១១ និង ០០ នាទី ។
ហេតុការណ៍គ្រោះថ្នាក់អគ្គីភ័យនេះ មិនបង្កគ្រោះថ្នាក់ដល់មនុស្ស ឬសត្វឡើយ ៕

អត្ថបទដែលជាប់ទាក់ទង