Banner KNP Detail Top

តើពិតទេ លោក ជួន ផង់ មានតួនាទីជាប្រធានសហគមន៍ បើកដៃអោយមានសកម្មភាពបទល្មើសក្នុងដែនអភិរក្សដែលខ្លួនគ្រប់គ្រង?

តើពិតទេ លោក ជួន ផង់ មានតួនាទីជាប្រធានសហគមន៍ បើកដៃអោយមានសកម្មភាពបទល្មើសក្នុងដែនអភិរក្សដែលខ្លួនគ្រប់គ្រង?

កំពង់ឆ្នាំង៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភូមិស្ទឹងស្ងួតបានប្រាប់ឱ្យដឹងថា ការប្រព្រឹត្តបទល្មើសនេសាទកុំពុងតែបញ្ចេញសកម្មភាពយ៉ាងគក្រឹកគ្រេងដោយពុំកោតញញើតនិងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ។ បទល្មើសទាំងនោះមានដូចជាដាក់សម្រាស់ របាំងសាច់ញឹក អួនសាច់ញឹកកៀរចាប់ត្រី ហើយពុំនោះសោតគឺធ្វើសកម្មភាពនៅក្នុងតំបន់បឹងអភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

ប្រភពព័ត៌មានបានឲ្យដឹងថា ការដាក់សម្រាស់ទ្រង់ទ្រាយធំមានចំនួន២កន្លែង ក្នុងនោះមួយកន្លែងត្រូវបានហ៊ុចាប់ត្រីរួចហើយ នៅរងចាំឱកាសហ៊ុចាប់បន្តទៀត ដោយឡែកការធ្ចើសកម្មភាពអូសអួនរុញចវ៉បានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង ដឹកចេញតាមម៉ូតូឬសគោយន្តមកដាក់លើរថយន្តកូរ៉េនៅពេលយប់យ៉ាងគឃ្លើន ។ សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាមានការត្រូវរ៉ូវគ្នាបើក ភ្លើងខៀវពីលោក ជួន ផង់ ប្រធានសគមន៍ស្ទឹងស្ងួតតែម្តងទើបក្រុមជនល្មើសទាំងនោះហ៊ានធ្វើសកម្មភាពយ៉ាងគឃ្លើនបែបនេះ ។

ប្រភពមួយផ្សេងទៀតបានឲ្យដឹងថា ក្រុមអ្នកប្រព្រឹត្តបទល្មើសនៅចំណុចបឹងអភិរក្សទួលចារនេះសុទ្ធសឹងជាសាច់ញាត់ខ្សែស្រលាយ និងបក្ខពួករបស់លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត ទើបមានឬទ្ធិអំណាចអាចធ្វើសកម្មភាពបែបនេះបាន ហើយថែមទាំងយកបាឡា និងសម្ភារៈផ្សេងៗទៀតដែលជារបស់រួមក្នុងសហគមន៍យកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសតៀតផង ។សកម្មភាពបទល្មើសនេះ ត្រូវបានប្រជាពលរដ្ឋសម្តែងនូវការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងចំពោះការបំពេញ ការងាររបស់ លោក ជួន ផង់ ក្នុងនាមជាប្រធានសហគមន៍មិនបានជួយថែរក្សាធនធានក្នុងសហគមន៍របស់ខ្លួន បែរជាធ្វើមិនដឹងមិនលឺសម្ងំដេកលក់ឈឹង ។

ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានយើងបានទាក់ទងរាយការណ៍ និងសុំការបកស្រាយពីលោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត តែបានត្រឹមតែពាក្យឆ្លើយទាំងគំរោះគំរើយមិនទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះផលប្រយោជន៍ក្នុងសហគមន៍មកវិញថា ចង់ធ្វើអីក៏ធ្វើទៅ ។

ដោយឡែក លោក គីម ហេង នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបានប្រាប់ឲ្យដឹងថាករណីនេះលោកមិនបានដឹងទេប្រោះរវល់ចូលឆ្នាំ ។

សូមបញ្ជាក់ផងដែរថា ប្រជានេសាទបានបង្ហើបថាករណីបទ ល្មើសនៅក្នុងបឹងអភិរក្សទួលចារនេះគឺកើតមានខួបប្រាំងខួប វស្សាជាប់គ្នារដឹក ហើយមិនតែប៉ុណ្ណោះតំបន់មេទឹកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក ជួន ផង់ ក៍ចាប់ផ្តើមមានការបូមពង្រីងទឹកចាប់ត្រីយ៉ាងគឃ្លើនដែលសកម្មភាពនេះជាប្រពៃណីទៅហើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចស្នើសុំទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទឱ្យធ្វើការបោះឆ្នោតដោះដូរសហគមន៍សារជាថ្មីព្រោះជួនផងមានតួនាទីជាប្រធានសហគមន៍គ្រប់គ្រងដែនអភិរក្សបែឱ្យមានបទល្មើសក្នុងតំបន់របស់ខ្លួនទៅវិញ។

ជាពិសេសលោក វ៉នស៊ីផា អភិបាល នៃអភិបាលស្រុកកំពង់ត្រឡាច មេត្តាជួយយកឈ្មោះបុគ្គល លោកជួនផង់ប្រធានសហគមន៍នេសាទភូមិស្ទឹងស្ងួតមកដុះក្អែលផងទានកុំឱ្យប្រជាពលរដ្ឋរិះគន់ថាក្រទេលធំប្រលំដេក។

ហេតុនេះហើយប្រជាពលរដ្ឋស្នើសុំទៅដល់អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ មេត្តាជួយអន្តរាគមន៍ឲ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នក្នុងខេត្តកំពង់ឆ្នាំងយកលោកស្ដេចក្រាញ់ប្រធានសហគមន៍ភូមិស្ទឹងស្ងួតនេះមកដុះក្អែលតាមតួនាទីរបស់ខ្លួនដែលជាប្រធានសហគមន៍ផង។ ពាក់ព័ន្ធការចុះផ្សាយនេះ អង្គភាពសារព័ត៌មានយើងរង់ចាំនិងបកស្រាយគ្រប់ម៉ោងធ្វើការ ៕

អត្ថបទដែលជាប់ទាក់ទង