បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន
ខេត្តពោធិ៍សាត់ ៖ កាលពី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ បង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិពាលញែក០១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ ។
ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ រួមមាន ៖
ទី១- ឈ្មោះ ស្រ៊ុន ឌីយ៉ាម៉ង់ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់ខាងលើ (ម្ចាស់ផ្ទះ) ជាមុខសញ្ញាធ្លាប់អប់រំ ដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការ ។
ទី២- ឈ្មោះ ហែម ឡង់ឌី ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសង្កាត់ខាងលើ (ជាម្ចាស់ផ្ទះ) ជាមុខសញ្ញាធ្លាប់អប់រំដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការ ។
ទី៣- ឈ្មោះ សំបូរ មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសង្កាត់ខាងលើ ។
ទី៤- ឈ្មោះ ជា ស្រីលី ភេទស្រី អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិយាកាបក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ដកហូតបានវត្ថុតាង រួមមាន ៖
-ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (ម៉ាទឹកកក) សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់៣,៧៧ ក្រាម
-ដែកកេះ ចំនួន០១ដើម
-ឧបករណ៍ប្រើប្រាស់ថ្នាំញៀន ចំនួន០១កំប្លេ
-ទូរសព្ទដៃ ចំនួន០៣គ្រឿង
-ថង់ផ្លាស្ទិច ច្រកថ្នាំញៀនជក់អស់មួយចំនួន
-ទុយោបឺតមួយចំនួន
-អត្តសញ្ញាណប័ណ្ណ(គំរូចាស់) ចំនួន០១សន្លឹក
-កាតគ្រីម៉ូតូ ចំនួន០១សន្លឹក
-លិខិតឆ្លងដែនចំនួន០១
-លុយខ្មែរចំនួន (៤៩,០០០៛)
-កាបូបចំនួន០១
-ក្រដាសវិក័យប័ត្រចំនួន០១សន្លឹក ។
ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ តាមបញ្ជារបស់លោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕