Banner KNP Detail Top

ភ្លើងកំពុងតែឆាបឆេះព្រៃភ្នំខៀវយ៉ាងសន្ធោរសន្ធៅ ហើយរាលមកឆេះព្រៃជិតផ្ទះប្រជាពលរដ្ឋទាំងយប់

ភ្លើងកំពុងតែឆាបឆេះព្រៃភ្នំខៀវយ៉ាងសន្ធោរសន្ធៅ ហើយរាលមកឆេះព្រៃជិតផ្ទះប្រជាពលរដ្ឋទាំងយប់

ខេត្តប៉ៃលិន៖ ប្រជាពលរដ្ឋផ្អើលពីភ្លើងឆេះព្រៃភ្នំខៀវនេះ បានកើតឡើង កាលពី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅលើភ្នំខៀវ ក្បែរផ្ទះប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រជាពលរដ្ឋ បានរៀបរាប់ថា គេឃើញមានផ្សែងហុយចេញពីភ្នំខៀវ ដោយសង្ស័យថា មានអ្នកលួចដុតព្រៃនេះ ដើម្បីយកដី ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ខណ:ដែលស្ងាត់មនុស្ស។ លុះក្រោយពេលដុតរួច ស្រាប់តែអណ្តាតភ្លើង បានរាលដាល រហូតដល់ម៉ោង ៧យប់ មានខ្យល់ខ្លាំង ធ្វើឱ្យភ្លើងកាន់តែឆាបឆេះយ៉ាងពេញទំហឹង រាលចុះពីលើភ្នំ មកក្បែរផ្ទះអ្នកភូមិ ទើបអាជ្ញាធរមូលដ្ឋាន បានទាក់ទងទៅដល់មន្រ្តីសាលាក្រុងប៉ៃលិន និងមន្រ្តីបរិស្ថានខេត្តប៉ៃលិន ចុះត្រួតពិនិត្យមើលស្ថានភាពភ្លើង ដែលកំពុងតែឆាបឆេះនេះ ដោយមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចេញត្រៀមនៅក្បែរផ្លូវ ជាស្រេច ដើម្បីបាញ់ពន្លត់ភ្លើង ឱ្យទាន់ពេលវេលាផងដែរ។
លោក ចក់ រិទ្ធី អភិបាលរងក្រុងប៉ៃលិន បានឱ្យដឹងថា ភ្លើងឆេះព្រៃភ្នំខៀវ ត្រូវបានប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា រដ្ឋបាលក្រុងប៉ៃលិន មន្ទីរបរិស្ថានខេត្ត និងអាជ្ញាធរខេត្តប៉ៃលិន ឡើងទៅពន្លត់ដល់កន្លែងឆេះទាន់ពេល ព្រោះរថយន្តពន្លត់អគ្គិភ័យ មិនអាចបើកឡើងទៅលើ ដើម្បីពន្ល ត់ភ្លើងបានទេ។ ពេលនេះ ការគ្រប់គ្រងបញ្ហាភ្លើងឆេះព្រៃ ទទួលបានជោគជ័យទាំងស្រុងហើយ ក្រោយពេលពន្លត់រួច ក៏បាននាំគ្នាចុះមកក្រោមវិញអស់ហើយ។ ចំណែកប្រជាពលរដ្ឋ ដែលរស់នៅក្បែរៗ ភូមិនេះ បាលើកឡើងថា មើលទៅព្រៃតំបន់ភ្នំខៀវ នឹងរលាយរលត់ជាក់ជាមិនខាន បើនៅបន្តមានជនខិលខូច តែងចង់បានដីភ្នំនេះ ធ្វើជាកម្មសិទ្ធិ ដោយនាំគ្នាកាប់បំផ្លាញ រួចដុតឆេះគ្មានសល់ សូម្បីតែសត្វព្រៃ ដែលរស់នៅលើភ្នំខៀវនេះ ក៏នាំគ្នារត់ចែកជើងទៅរស់នៅកន្លែងឆ្ងាយៗ អស់ហើយ៕

អត្ថបទដែលជាប់ទាក់ទង