Banner KNP Detail Top

មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកកិន

មនុស្ស៣នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូឌុបគ្នា ត្រូវរថយន្តបុកកិន


កំពង់ស្ពឺ: កាលពី ថ្ងៃទី២០ខែមេសាឆ្នាំ២០២៣ មនុស្សបីនាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុបន្ទាប់ពីជិះម៉ូតូឌុបគ្នាត្រូវរថយន្តបុកកិននៅត្រង់ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោង ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខចន្លោះគីឡូម៉ែត្រលេខ៤១.៤២។

មុនកើតហេតុគេឃើញម៉ូតូម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ 1R-1876 បើកបរដោយឈ្មោះប៉ុន ធឿន ភេទប្រុសអាយុ២៥ឆ្នាំភូមិកញ្ចាំ ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ឌុបមនុស្សពីនាក់មានឈ្មោះខឿន ខួចភេទប្រុសអាយុ១៨ឆ្នាំនិងឈ្មោះកើត គាភេទប្រុសអាយុ១៨ឆ្នាំ។ទាំងពីនាក់រស់នៅភូមិក្របីព្រៃ ឃុំង័ន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ម៉ូតូបើកបរពីទិសខាងលិចទៅទិសខាងកើតលុះមកដល់ចំណុចកើតហេតុខាងលើត្រូវរថយន្តមួយម៉ាកFUSO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 3B-2238។ សណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខព្រះសីហនុ 4A-0535 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនក្រោយពេលកើតហេតុ) បើកបរពីទិសខាងកើតទៅទិសខាងលិចបុកម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូទាំងបីនាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តងទៅ។
ក្រោយកើតហេតុមន្ត្រីជំនាញបានធ្វើការវាស់វែងព្រមទាំងបានប្រគល់សពជនរងគ្រោះឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះវត្ថុតាង ទាំងពីគ្រឿងរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលត្រពាំងគងរងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទដែលជាប់ទាក់ទង