Banner KNP Detail Top

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភបីម៉ឺនដុល្លារ ដល់តារាសម្ដែងបញ្ញា សិទ្ធ សម្រាប់ព្យាបាលម្តាយ

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភបីម៉ឺនដុល្លារ ដល់តារាសម្ដែងបញ្ញា សិទ្ធ សម្រាប់ព្យាបាលម្តាយ

ភ្នំពេញ: សម្តេចតេជោ ហ៊ុន សែន បានសរសេរតាមប្រព័ន្ធតេឡេក្រាមនៅថ្ងៃទ ២០ ខែមេសានេះថា : “តាមរយៈការផ្សាយរបស់កោះសន្តិភាព ខ្ញុំទើបដឹងថា តារាសម្តែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជំងឺម្តាយ។ ពេលនេះកូនកតញ្ញូម្នាក់នេះកំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ ខ្ញុំនិងភរិយាសូមចូលរួមចំនួន បីមុឺនដុល្លារ (30,000$)សម្រាប់ក្មួយចាត់ចែងព្យាបាលម្តាយឲ្យទាន់ពេល។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា សូមក្មួយ បញ្ញា សិទ្ធ ទាក់ទងមកលោកសេង ទៀង ដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABA របស់ក្មួយតាមលេខទូរសព្ទ012 961971។
ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។
ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ ៕

អត្ថបទដែលជាប់ទាក់ទង