Banner KNP Detail Top

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ “ចំពោះអ្នកដែលទើស ចំពោះការតម្លើង ឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់ លោកចុះ”

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖ “ចំពោះអ្នកដែលទើស ចំពោះការតម្លើង ឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់ លោកចុះ”

ភ្នំពេញៈ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា “ចំពោះអស់លោក ដែលពូកែខាងឆ្ងល់អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែល ទើស ចំពោះការតម្លើងឋានន្តរស័ក្តិ សម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើស តាមការគួរ របស់អស់លោកចុះ បើអស់លោក មានពេលវេលាច្រើន និងអត់មាន កិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលា ដើម្បីធ្វើការពន្យល់ ឬឆ្លើយតប ជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំ ត្រូវចំណាយទៅលើកិច្ចការអ្វី ដែលមានប្រយោជន៍”។ ការលើកឡើងនេះ គឺបន្ទាប់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ ជូនលោក កាលពីព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញតេឡេក្រាមថា “ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះ ចំពោះលោក តា លោកយាយ លោកអ៊ុពូមីងបងប្អូន និងក្មួយៗទាំងអស់ ដែលបានផ្ញើសារ អបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិ ជានាយឧត្តម សេនីយ៍ នាថ្ងៃនេះ”។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបន្តថា “ចំពោះអស់លោកដែលពូកែ ខាងឆ្ងល់ អំពីច្បាប់ និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ប្តូរមុខងារ ឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើស ចំពោះការតម្លើងឋានន្តរ ស័ក្តិ សម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលា ដើម្បីធ្វើការពន្យល់ ឬឆ្លើយតបជាមួយអស់លោកទេ។ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍។ ជាក់ស្តែង ពេលនេះ ខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួប និងធ្វើការងារ ជាមួយបណ្តាអង្គភាពកងទ័ព ដែលឈរជើង នៅតាមបណ្តោយ ព្រំដែន ដើម្បីត្រៀមការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះ វាមានអត្ថប្រយោជន៍ ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការ ឆ្ងល់ ឬទើសរបស់អស់លោក។ ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង” ៕

អត្ថបទដែលជាប់ទាក់ទង