Banner KNP Detail Top

ឃាត់ខ្កូនក្មេងទំនើង ៧នាក់ បន្ទាប់ពីបានប្រើអំពើហិង្សា ដោយកាប់ទៅលើក្រុមយុវជន បណ្ដាលឱ្

ឃាត់ខ្កូនក្មេងទំនើង ៧នាក់ បន្ទាប់ពីបានប្រើអំពើហិង្សា ដោយកាប់ទៅលើក្រុមយុវជន បណ្ដាលឱ្យយុវជនម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ពោធិ៍សាត់ៈ ករណីអំពើហិង្សានេះ បានកើតឡើងនៅ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវកៅស៊ូ (មុខការ៉ាស់សាំងរបស់ ឈ្មោះ ធឿន ម៉ូវ) ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ក្រុមក្មេងប្រុសទំនើង ដែលបង្កហេតុនេះ មានគ្នាចំនួន ប្រាំពីរ នាក់ រួមមានៈ ១–ឈ្មោះ ជុន វ៉ាន់ថាវ (ហៅបារាំង) អាយុ ២២ ឆ្នាំ, ២–ឈ្មោះ ហេង ធារិទ្ធ អាយុ ១៩ ឆ្នាំ និង៣–ឈ្មោះ ជុន សិរីវុធ អាយុ ១៨ ឆ្នាំ ទាំងបីនាក់នេះ រស់នៅភូមិប្រឡាយរំដេង ឃុំរំលេច, ៤–ឈ្មោះ សេន ភាស អាយុ ២១ ឆ្នាំ រស់នៅភូមិកូនត្នោត ឃុំរំលេច, ៥–ឈ្មោះ ឡាក់ ម៉េងហុង អាយុ ២១ ឆ្នាំ, ៦–ឈ្មោះ ធី ស៊ីណាត អាយុ ២០ ឆ្នាំ និង ៧–ឈ្មោះ សៀន ប៊ុណ្ណា អាយុ ២២ ឆ្នាំ ទាំងបីនាក់នេះ រស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ។
ក្រុមក្មេងប្រុសទំនើង ទាំងប្រាំពីរនាក់នេះ ជិះម៉ូតូ ៣ គ្រឿង និងបានធ្វើសកម្មភាពកាប់ ទៅលើក្រុមក្មេង មកពីឃុំមេទឹក ដែលមាន គ្នា ចំនួន ប្រាំពីរនាក់ ហើយនៅក្នុងហេតុការណ៍នេះ បណ្ដាលឱ្យ ឈ្មោះ យឹម ដាវីន ភេទប្រុស អាយុ ២៣ ឆ្នាំ នៅភូមិប៉ោឡោ ឃុំមេទឹក ស្លាប់ភ្លាមៗនៅនឹង កន្លែង ដោយសារក្រុមក្មេងទំនើងដៃដល់ កាប់ត្រូវមួយកាំបិត ចំគុម្ពត្រចៀកខាង ស្ដាំ ។
នៅមុនពេលកើតហេតុ ក្រុមក្មេងទំនើង មកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ត្រូវបានក្រុមក្មេង មកពីឃុំរំលេច គប់ដុំថ្ម រួចជិះទៅទិសខាងត្បូង ហើយក្រុមក្មេងខាងមេទឹក បានជិះម៉ូតូចេញដេញតាម ក៏ត្រូវក្រុមក្មេងខាង ឃុំរំលេច ស្ទាក់កាប់ចំជនរងគ្រោះ ខាងលើ បណ្តាលឲ្យស្លាប់ភ្លាមៗ ។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច បានចុះអន្តរាគមន៍ ឃាត់ខ្លួនជនបង្ក បានចំនួន ប្រាំពីរនាក់ និងដកហូតកាំបិត ចំនួនមួយដើម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តទៅតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង