Banner KNP Detail Top

ACU កោះហៅប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល ពាក់ព័ន្ធអំពើពុករលួយ

ACU កោះហៅប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល ពាក់ព័ន្ធអំពើពុករលួយ

កណ្តាល៖ នេះបើយោងតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយដែលបណ្ដាញសារព័ត៌មាន ទើបទទួលបាននៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ។ លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយចេញលិខិតកោះហៅឲ្យចូលបំភ្លឺករណីភាពមិនប្រក្រតីមួយចំនួនពាក់ព័ន្ធនឹងសកម្មភាពបំពេញតួនាទីភារកិច្ច។
បើតាមលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ពាក្យបណ្តឹងដែលអង្គភាពACUទទួលបានគឺនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
នៅក្នុងលិខិតបានបញ្ជាក់ថា លោក ពៅ សោមាណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលបាន៖
-យកលុយពីមន្ត្រីមិនមកបំពេញការងារក្នុងម្នាក់ ចំនួន២០០ដុល្លារអាមេរិកក្នុងមួយខែ។

-កិបកេងថវិកា រៀបចំថ្នាលបណ្តុះកូនឈើ ដែលក្រសួងផ្ដល់ជូនមន្ទីរចំនួន៥៩លានរៀល ជាប្រយោជន៍ផ្ទាល់ខ្លួន។
-បញ្ជាឲ្យមន្ត្រីទាមទារថ្លៃ សេវារៀបចំឯកសារកិច្ចសន្យាការពារបរិស្ថាន ពីសិប្បកម្ម អាជីវកម្ម លើសតម្លៃសេវារបស់រដ្ឋ ព្រមទាំងយកប្រាក់ប្រចាំពីសហគ្រាស រោងចក្រ អាជីវកម្ម សិប្បកម្ម ជាច្រើនកន្លែង ជាថ្នូរនឹងការមិនចាត់វិធានការច្បាប់៕

អត្ថបទដែលជាប់ទាក់ទង