Banner KNP Detail Top

ចាប់អារម្មណ៍ខ្លាំងទៅកាន់តារាចម្រៀង បញ្ញា សិទ្ធិដែលអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុង

ចាប់អារម្មណ៍ខ្លាំងទៅកាន់តារាចម្រៀង បញ្ញា សិទ្ធិដែលអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងមានជំងឺធ្ងន់ គេរំភើបជួសតារាចម្រៀងរូបនេះគឺក្រោយពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភថវិកា មើលថែជំងឺម្តាយចំនួន៣ម៉ឺនដុល្លារ

ភ្នំពេញ៖ រំភើបជួសតារាចម្រៀងរូបនេះគឺក្រោយពីសម្តេចតេជោ ហ៊ុន សែន បានប្រកាសឧបត្ថម្ភ ថវិកាមើលថែជំងឺម្តាយចំនួន៣ម៉ឺនដុល្លារអាមេរិកនោះ។ ចាប់អារម្មណ៍ខ្លាំង ទៅកាន់តារាចម្រៀង បញ្ញា សិទ្ធិដែលអស់លទ្ធភាពព្យាបាលជំងឺម្តាយដែលកំពុងមានជំងឺធ្ងន់ ហើយប្រកាសរកការជួយពីសប្បុរសជន និងសិល្បកររួមអាជីព ។
មុននេះ លោក បញ្ញាសិទ្ធ បានទម្លាយរឿងរ៉ាវជីវិត ដល់ថ្នាក់អស់លទ្ធភាពមេីលជំងឺម្តាយខ្លួន ដោយបានលោកប្រកាស សុំជំនួយពីបងៗ សិល្បះករ ក៏ដូចជាមិត្តដែលធ្លាប់រាប់អាន ព្រោះម្តាយរបស់លោកត្រូវបញ្ចូនទៅព្យាលបាលវះកាត់ នៅថ្ងៃទី២៥ ខែមេសានេះហើយ ហើយនេះគជាមូលហេតុដែលលោកបានបាត់មុខ ពីការងារសិល្បះក៏ដូចជា កម្មវិធីរបស់អ្នកសិល្បះផ្សែងផងដែរ ។ អ្នកជិតដិតលើកឡើងថាពេលនេះលោកកំពុងប្រឹងប្រែងធ្វើការនៅប្រទេសថៃដើម្បីរកប្រាក់ជួយព្យាបាលជំងឺម្តាយ។
ក្រោយពីទទួលបានដំណឹងនេះល្ងាច ថ្ងៃទី ២០មេសា ឆ្នាំ ២០២៣ សម្តេចតេជោ ហ៊ុន សែន បានប្រកាស ផ្តល់ ឧបត្ថម្ភ ថវិការចំនួន៣ម៉ឺនដុល្លារ ។ សម្ដេចតេជោ ហ៊ុន សែន បានអោយដឹងថា តាមរយៈការផ្សាយរបស់កោះសន្តិភាពខ្ញុំទើបដឹងថាតារាសំដែង បញ្ញា សិទ្ធ បាត់មុខពីសិល្បៈដើម្បីរកប្រាក់ព្យាបាលជម្ងឺម្តាយ។ពេលនេះកូនកតញ្ញូម្នាក់នេះ កំពុងត្រូវការជំនួយដើម្បីជួយដល់ម្តាយ។ខ្ញុំនិងភរិយាសូមចូលរួមចំនួន៣ម៉ឺនដុល្លារ(30,000$)សម្រាប់ក្មួយចាត់ចែង ព្យាបាលម្តាយឲ្យទាន់ពេល។សូមក្មួយបញ្ញា សិទ្ធទាក់ទងមកលោកសេង ទៀងដែលកំពុងផ្ទេរប្រាក់តាមគណនីនៅABAរបស់ក្មួយតាមលេខទូរស័ព្ទ012 961971។ប្រសិនមានការខ្វះខាតខ្ញុំពិនិត្យតាមក្រោយទៀត។ជូនពរដល់ម្តាយក្មួយឆាប់បានជាសះស្បើយ។ ក្រោយពីទទួលបានដំណឹងនិងទទួលបានប្រាក់នៃការជួយពីសម្តេចតេជោ ហ៊ុន សែន លោក បញ្ញា សិទ្ធិ បានធ្វើការចែករំលែកសាររបស់សម្តេចតេជោអមដោយការរំភើបរកអ្វីប្រៀមមិនបាន។ លោកបានបញ្ជាក់ថាកូនចៅរំភើបណាស់ អរគុណលោកពុកជាទីគោរពរបស់កូនៗគ្រប់គ្នា។សែនរំភើបណាស់ អំពើល្អ ទេវតាដើរដីគឺលោកពុកនិងអ្នកម្តាយជាទីគោរពរបស់កូនៗហ្នឹងហើយជាអ្នកជួយសង្រ្គោះម្តាយចៅ លោកពុក ។ មានសារលើកទឹកចិត្ត និងចូលរួមត្រេកអរផ្ញើទៅកាន់តារាសម្តែង និងចម្រៀងរូបនេះជាច្រើនបន្តបន្ទាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង