Banner KNP Detail Top

បំបែកសំណុំរឿង ឃាតកម្មលើមនុស្សសតិមិនប្រក្រតីម្នាក់ ស្លាប់បាត់បង់ជីវិត

បំបែកសំណុំរឿង ឃាតកម្មលើមនុស្សសតិមិនប្រក្រតីម្នាក់ ស្លាប់បាត់បង់ជីវិត

ភ្នំពេញ៖ ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ ជាជនជាតិចិន (កំពុងស្រាវជ្រាវរកក្រុមគ្រួសារ)។
ជនសង្ស័យពីរនាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីមនុស្សឃាតដោយអចេតនា ដោយប្រើដំបង វាយក្បាលបណ្តាលអោយជនរងគ្រោះដែលជាមនុស្សមានសតិមិនប្រក្រតីស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៣ នៅចំណុចផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ ចំនួន០២នាក់ទី១ឈ្មោះ ស្រឿន រិទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ខណ្ឌប្ញស្សីកែវ និងម្នាក់ទៀត ឈ្មោះ អៀត ថុក ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងជួសជុលរថយន្តមានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ។ ដោយឡែក សម្ភារដកហូតរួមមាន ដងអំបោសដែកប្រវែង ៥០cmចំនួន០១ដើម។
នៅមុនពេលកើតហេតុជនរងគ្រោះ មានសភាពសតិមិនប្រក្រតីបានអង្គុយនិយាយម្នាក់ឯងនិងបានធ្វើកាយវិការដើរតាមផ្លូវ រួចរត់ចុះត្រាំទឹកក្នុងលូទឹកស្អុយ បន្ទាប់មកបានដើរចូលផ្ទះជនសង្ស័យតែម្តង ឃើញបែបនេះជនសង្ស័យបានព្យាយាមដេញជនរងគ្រោះអោយចេញពីផ្ទះ តែជនរងគ្រោះមិនព្រមចេញ ហើយជនសង្ស័យបានយកដងអំបោសធ្វើពីដែកវាយចំក្បាលផ្នែកខាងក្រោយរបស់ជនរងគ្រោះបណ្ដាលអោយរងរបួស និងបាននាំគ្នាចាប់ទាញជនរងគ្រោះចេញយកមកទុកមុខការ៉ាស់សាំងតូតាលក្បែរលូរទឹកស្អុយរួចនាំគ្នាត្រលប់ទៅផ្ទះបាត់។

លុះមកដល់ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣វេលាម៉ោង០៧៖០០នាទី សមត្ថកិច្ចក៏បានទទួលដំណឹងពីប្រជាពលរដ្ឋថាមានសាកសពអណ្ដែតក្នុងលូរទឹកស្អុយនៅចំណុចប្រឡាយលូទឹកស្អុយភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវតែម្តង បន្ទាប់ពីទទួលដំណឹងនេះពីប្រជាពលរដ្ឋ កម្លាំងជំនាញខណ្ឌ និងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលរាជធានី បានចុះពិនិត្យកន្លែងកើតហេតុបញ្ជាក់ថាជនងគ្រោះស្លាប់ដោយមានជនសង្ស័យវាយពីក្រោយត្រូវក្បាល ទើបសមត្ថកិច្ចបានបើកការស្រាវជ្រាវក្នុងរង្វង់ប្រត្តិបត្តិការកម្លាំងជំនាញ ឈានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់ខាងលើ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួល ផ្លូវលំភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវដើម្បីកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង