Banner KNP Detail Top

ស្រាប់តែប្រទះឃើញអណ្តែតទឹកស្រះ ស្លាប់បាត់ទៅហើយ ករណីក្មេងប្រុស ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល ២ថ្ងៃ

ស្រាប់តែប្រទះឃើញអណ្តែតទឹកស្រះ ស្លាប់បាត់ទៅហើយ ករណីក្មេងប្រុស ម្នាក់ បានបាត់ខ្លួនចេញពីផ្ទះអស់រយៈពេល ២ថ្ងៃ


ភ្នំពេញ ៖ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នៅស្រះទឹកមួយកន្លែង ចម្ងាយ ជាង១០០ម៉ែត្រពីផ្ទះ ក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល ។
ក្មេងរងគ្រោះឈ្មោះ ពន្លឺ សុខជា ភេទប្រុស អាយុ៧ឆ្នាំ ជាសិស្សថ្នាក់ទី១ មានឪពុកឈ្មោះ ឈុន ពន្លឺ អាយុ៣៦ឆ្នាំ មុខរបរទិញលក់អេតចាយនិងម្តាយឈ្មោះ ណៃ សុខណា អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុ ។
កូនប្រុសរបស់គាត់បានបាត់ពីផ្ទះនៅវេលាម៉ោង៤រសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ រហូតដល់ល្ងាចមិនឃើញកូនចូលផ្ទះ រកបាយទឹក ទើបដើរតាមរក តែមិនឃើញ ទៅរកមើលកន្លែងមាត់ស្រះ ដែលកូនធ្លាប់ទៅលេង ជាមួយក្មេងៗក្នុងភូមិក៏មិនឃើញ ។ ការស្វែងរកកូនប្រុស អស់រយៈពេល២ថ្ងៃទៅហើយ សាកសួរក្មេងៗធ្លាប់លេងជាមួយ ក៏គ្មានក្មេងណាដឹង ដើរស្វែងរកតាមស្រះ តាមត្រពាំងទឹក ក្នុងភូមិ ក្រៅភូមិ អស់ហើយមិនឃើញសោះ ស្រាប់តែនៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣នេះ ឳពុកម្តាយមិនអស់ចិត្តដើររកមើលតាមស្រះទឹក បែរជាប្រទះឃើញកូនស្លាប់អណ្តែតទឹកស្រះក្បែរផ្ទះទៅវិញ។
សមត្ថកិច្ចពិនិត្យកោសល្យវិច័យឃើញថាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង