Banner KNP Detail Top

បញ្ជូនជនសង្ស័យ២នាក់ ម្នាក់ជាប្រធាន និងម្នាក់ជាអគ្គនាយករងក្រុមហ៊ុន ”មាតុភូមិអចលនទ្រព្យ”ទៅតុលាការ ពាក់ព័ន្

បញ្ជូនជនសង្ស័យ២នាក់ ម្នាក់ជាប្រធាន និងម្នាក់ជាអគ្គនាយករងក្រុមហ៊ុន ”មាតុភូមិអចលនទ្រព្យ”ទៅតុលាការ ពាក់ព័ន្ធរកស៊ីទិញលក់ដីចូលហ៊ុនគ្នា ចុងក្រោយហ៊ុនចូលខ្យល់ ទើបកើតមានការប្តឹងផ្តល់

ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ បញ្ជូនជន សង្ស័យ២ នាក់ម្នាក់ជាប្រធាន និងម្នាក់ជាអគ្គនាយករងក្រុមហ៊ុន”មាតុភូមិអចលនទ្រព្យ”ទៅតុលាការ ពាក់ព័ន្ធរកស៊ីទិញលក់ដីចូលហ៊ុនគ្នា ចុងក្រោយហ៊ុនចូលខ្យល់ ទើបកើតមានការប្តឹងផ្តល់ ។
ជនសង្ស័យម្នាក់ឈ្មោះ ឆែម តារា ភេទប្រុស អាយុ៤៥ ឆ្នាំ មុខរបរ ជាប្រធានក្រុមហ៊ុន”មាតុភូមិអចលនទ្រព្យ”មានទីលំនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិឧត្តមបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងម្នាក់ឈ្មោះ ឈិត ចំរើន ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ជាអគ្គនាយករងក្រុមហ៊ុន.មាតុ ភូមិអចលនទ្រព្យ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ សំណុំរឿងខាងលើនេះបានស្ថិតនៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរពីបទ.មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ។
ដើមចមនៃការឃាត់ខ្លួនប្រធាន និងអគ្គនាយករងក្រុមហ៊ុន.មាតុភូមិអចលនទ្រព្យទៅតុលាការ ត្រូវបានគេដឹងថា កាលពីអំឡុងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ជនសង្ស័យទាំង២ នាក់ មានការទំនាក់ទំនងជាមួយមន្ត្រីយោធាម្នាក់ បានសហការគ្នាប្រមូលទិញដីពីប្រជាពលរដ្ឋប្រមាណជាង៣២ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅភូមិដំណាក់ព្រីង ឃុំស្វាយដុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្នុងគោល បំណងអភិវឌ្ឍសង់ផ្ទះល្វែងលក់ ។ ក្រោយមកដោយសារមន្ត្រីយោធាម្នាក់ គ្មានលទ្ធភាពនៅមើលការងារក្រុមហ៊ុនជាប់លាប់ ក៏បានផ្ទេរភាគហ៊ុនដែលខ្លួនមាន៥០/ភាគរយ ឲ្យទៅប្រធាន និងអគ្គនាយករងក្រុមហ៊ុនគ្រប់គ្រងទាំងមូល ដោយគ្រាន់តែតម្រូវឲ្យជនសង្ស័យទាំង២ នាក់ប្រគល់ប្រាក់ចំនួន១ ២០០ ០០០ (១លាន២ សែនដុល្លារអាមេរិក) ដើម្បីដើរចេញពីភាហ៊ុននោះ ។ ប្រភពព័ត៌មានបន្តថា ភាគីទាំង២បានព្រមព្រៀមគ្នា រួចជនសង្ស័យបានប្រគល់ប្រាក់ដំបូងឲ្យទៅមន្ត្រីយោធានោះប្រមាណ៩៤ ០០០ដុល្លារអាមេរិក ចំណែកប្រាក់ដែលនៅសល់ពួកគេបានឯកភាពគ្នា ទូទាត់តាមរយៈចេញមូលប្បទានបត្រ”សែកចំនួន៧សន្លឹក” ក្នុងសែក១សន្លឹកមានទឹកប្រាក់ ១៥ ០០០ ដុល្លារអាមេរិក សម្រាប់យកទៅបើកប្រាក់នៅធនាគារ ។ ប៉ុន្តែដល់ថ្ងៃកំណត់ភាគីម្ខាងនោះ បានយកមូលប្បទានបត្រទាំងអស់ទៅដកប្រាក់ ស្រាប់ តែខាងធនាគារឆ្លើយថា ជាសែកស្អុយ ទើបបានត្រូវភាគីរងគ្រោះប្តឹងសមត្តកិច្ចឲ្យចាត់ការតាមផ្លូវច្បាប់ ។ នៅចំពោះមុខសមត្តកិច្ចក៏ដូចជាក្នុងដំណាក់ការតំណាងអយ្យការបើកការស៊ើបសួរ ជនសង្ស័យទាំងពីរនាក់បានឆ្លើយប្រហាក់ប្រហែលគ្នាថា រឿងពិតជាកើតមានដូចការចោទប្រកាន់នោះមែន ដែលផ្តើមចេញពីការងាររកស៊ីទិញលក់ដីចូលហ៊ុនគ្នា ហើយរឿងលុយកាក់ជំពាក់ភាគីម្ខាងនោះ ពួកគេគ្មានចេតនាមិនសងទេ តែដោយសារសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ដីធ្លីទាំង ឡាយលក់មិនចេញ ចុងក្រោយក្រុមហ៊ុនជាហ៊ុនចូលខ្យល់ ពួកគេក្លាយជាជនជាប់ចោទចេញមូលប្បទានបត្រគ្មានសាច់ប្រាក់”សែកស្អុយ”ប្រឈមជាប់ពន្ធនាគារដោយរង់ចាំទទួលទោសតាមផ្លូវច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង