Banner KNP Detail Top

រោងកម្មករទឹកកកស្នាក់នៅមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង

រោងកម្មករទឹកកកស្នាក់នៅមួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះស្ទើរទាំងស្រុង

ឧត្តរមានជ័យ ៖ កាលពី ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ហេតុការណ៍នេះកើតឡើងនៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រោងកម្មករនេះ មានទំហ៊ំ៥ម៉ែត្រ គុណ៨ម៉ែត្រ សាងសង់អំពីដែក ដំបូលប្រក់ស័ង្គសី ក្រាលក្តា ជញ្ជាំងក្តា ។ ម្ចាស់រោងសិប្បកម្មទឹកកឈ្មោះ លឹម ស្រីមុំ អាយុ៣៩ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានឲ្យដឹងថា បណ្ដាលឱ្យឆេះរោងស្នាក់នៅកម្មករ១ខ្នងនេះ ។
ម្ចាស់ផ្ទះបានបន្តថា បន្ទិចក្រោយមកមានរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងមកដល់ជួយបាញ់ទឹកពន្លត់ទើបអគ្គិភ័យរលុតទៅវិញ តែទោះជាបែបណារនោះត្រូវបានរងការខូចខាតម៉ូតូ២គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនផងដែរ ។
មូលហេតុបណ្ដាលឱ្យឆេះមកពីកម្មករដាំបាយទុកចោលមិនបានពន្លត់ភ្លើង បណ្តាលឱ្យឆេះតែម្តងពេលកម្មករចេញទៅធ្វើការក្នុងរោងចក្រទឹកកក ភ្លាមៗនោះរូបខ្លួនបានទូរស័ព្ទហៅរថយន្តពន្លត់អគ្គិភ័យអធិការស្រុកអន្លង់វែងជួយអន្តរាគមន៍ចុះជួយពន្លត់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង