ឃាត់ខ្លួនជនសង្ស័យជាឈ្មួញគ្រឿងញៀនចំនួន ៥នាក់ និងរឹបអូសសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១៩,១៥០ក្រាម ស្មើជិត២០គីឡូក្រាម
ឃាត់ខ្លួនជនសង្ស័យជាឈ្មួញគ្រឿងញៀនចំនួន ៥នាក់ និងរឹបអូសសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១៩,១៥០ក្រាម ស្មើជិត២០គីឡូក្រាម
ភ្នំពេញ ៖ កាលពីថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២៣ បង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅ៣គោលដៅផ្សេងៗគ្នា ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឈ្មួញគ្រឿងញៀនចំនួន ៥នាក់ និងរឹបអូសសារធាតុញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ១៩,១៥០ក្រាម ស្មើជិត២០គីឡូក្រាម ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កិច្ចសហការបង្ក្រាបនោះ គឺធ្វើឡើងចំនួន ៣ គោល គោលដៅ ៖ ទី១. នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
គោលដៅ ៖ ទី២. បង្ក្រាបនៅក្នុងក្នុងបរិវេណ ភោជនីយដ្ឋាន មិត្តភាព ភូមិស្តង់តាងួន សង្កាត់ប៉ាលីឡៃ២ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។ និងគោលដៅ ៖ ទី៣. បង្ក្រាបនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ាលីឡៃ១ ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ឃាត់ជនសង្ស័យទាំង៥ នាក់ មាន ៖
១.ឈ្មោះ ស្រី គឹមសួរ ភេទប្រុស អាយុ៣៨ ឆ្នាំ
២.ឈ្មោះ ខឹម សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ ឆ្នាំ
៣.ឈ្មោះ ផាន់ កំសត់ ភេទប្រុស អាយុ៣៩ ឆ្នាំ
៤.ឈ្មោះ បន បៀង ភេទប្រុស អាយុ៣៦ ឆ្នាំ
(មេក្លោង និងជាម្ចាស់គ្រឿងញៀន)
៥.ឈ្មោះ ជា រ៉ុង ភេទប្រុស អាយុ៤១ ឆ្នាំ ។
ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី ៕