Banner KNP Detail Top

មន្ដ្រីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចេញមកច្រានចោលការចោទប្រកាន់ តាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការយក

មន្ដ្រីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ ចេញមកច្រានចោលការចោទប្រកាន់ តាមបណ្ដាញសង្គម Facebook ពាក់ព័ន្ធការយកឈ្មោះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ទៅប្រើប្រាស់ដោយខុសច្បាប់


(ភ្នំពេញ)៖ មន្ដ្រីយោធាជាន់ខ្ពស់ក្រសួងការពារជាតិ លោកឧត្តមសេនីយ៍ទោ បាន ប្រាក់ បានចេញមកច្រានចោលការចោទប្រកាន់តាមបណ្ដាញសង្គម Facebook ដោយភ្ជាប់ជាមួយរូបភាពរបស់លោក និងឈ្មោះនាយឧត្តមសេនីយ ហ៊ុន ម៉ាណែត ទៅប្រើប្រាស់ដោយខុសច្បាប់ ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់លោក ព្រមទាំងនាយឧត្តមសេនីយ៍។
តាមរយៈលិខិតបំភ្លឺរបស់មេធាវីខ្លួន ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា កន្លងទៅមានបុគ្គលមួយចំនួនតូច បានយកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់ ដូចជានាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត និងរូបថត ដែលលោកយកមកធ្វើការវាយប្រហារទៅលើបណ្ដាញសង្គមហ្វេសបុក គឺកូនក្តីលោកសូមធ្វើការបដិសេធចោលទាំងស្រុង។
លោកបានអះអាងថា ចំពោះរូបថត គឺលោកថតនៅក្នុងពិធីសំណេះសំណាល និងជួបជុំមហាគ្រួសារខ្មែររស់នៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា ក្នុងឱកាសអបអរសាទរ មហាសង្ក្រានឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលរៀបចំធ្វើនៅកោះពេជ្រ នាពេលកន្លងមក លោកពុំដែលបានយករូបថត ឬកេរ្តិ៍ឈ្មោះ ឬឥទ្ធិពលណាមួយរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដើម្បីមកប្រើប្រាស់ជាប្រយោជន៍ផ្ទាល់ខ្លួននោះទេ។
ប្រសិនបើមានបុគ្គលណាមួយ ធ្វើសកម្មភាពក្នុងចេតនាមួលបង្កាច់ ឬទំលាក់កំហុសមកលើកូនក្តីលោក ឬនៅតែបន្តចែកចាយបំភ្លើស ផ្ទុយពីការពិត តាមរយៈបណ្តាញសង្គមហ្វេសបុក នោះលោកនឹងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង