ទីបំផុត! សម្រេចចេញដីកា ឃុំខ្លួនអនុប្រធាននាយកដ្ឋានអាកាសចរស៊ីវិល ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ចោទប្រកាន់ចំនួន២បទល្មើស
ទីបំផុត! សម្រេចចេញដីកា ឃុំខ្លួនអនុប្រធាននាយកដ្ឋានអាកាសចរស៊ីវិល ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ចោទប្រកាន់ចំនួន២បទល្មើស
ភ្នំពេញ ៖ ទីបំផុត! បានសម្រេចចេញដីកាឃុំខ្លួនអនុប្រធាននាយកដ្ឋានអាកាសចរស៊ីវិលដាក់ពន្ធនាគារជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ តាមការចោទប្រកាន់ចំនួន២បទល្មើស ។
ជនត្រូវចោទឈ្មោះ បែល វ៉ាន់ដែត ភេទ ប្រុស អាយុ៣៨ ឆ្នាំ មុខរបរជាមន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ០៨ ផ្លូវលេខP០៤(បុរីជីបម៉ុង៥៩៨)សង្លាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត និងបទ.គំរាមកំហែងថានឹងសម្លាប់ «កាន់កាំភ្លើងខ្លីម៉ាក GLOCK និងប្រើប្រាស់កាំភ្លើងគំរាមជនរងគ្រោះ» ប្រព្រឹត្តនៅចំណុចបុរីជីបម៉ុង ៥៩៨ ផ្លូវផ្លូវលេខP០៤ ភូម២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ តាមបញ្ញតិមាត្រា៤៩០ និងមាត្រា២៣៣នៃក្រមព្រហ្មទណ្ឌ។
លោកបែល វ៉ាន់ដែត ជាមន្ត្រីធំមួយរូបនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបានប្រើប្រាស់អាវុធគំរាមអាយុជីវិតអ្នកដទៃ ដោយសារតែរឿងចរាចរណ៍បន្តិចបន្តួចនោះ ត្រូវបានកម្លាំងមន្ត្រីនគរបាលយុត្តិធម៌ចាប់ខ្លួនវិញ ហើយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ ដោយអនុវត្ត តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់ លោកអ៊ុ ក រ៉េតគន្ធា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូង រាជធានីភ្នំពេញ ។
បន្ថែមពីលើនេះ សម្តេចតេជោបានសរសេរសារលើបណ្តាញសង្គមតេឡេក្រាមផ្លូវការរបស់សម្តេចថា « បើ តុលាការមិនចាត់ការតាមផ្លូវច្បាប់ទេ ទុកឲ្យខ្ញុំដាក់វិន័យតាមផ្លូវរដ្ឋសិន» ។ សម្តេចតេជោ ហ៊ុន សែន បាន សរសេរបន្តថា « អាងមានអំណាចប្រើប្រាស់អាវុធគំរាមអ្នកទន់ខ្សោយ ។ នេះជាសារព្រមានចំពោះមន្ត្រីទាំងអស់ សូមកុំអាងអំណាចធ្វើបាប អ្នកទន់ខ្សោយ ជាពិសេស សូមកុំប្រើប្រាស់អាវុធខុសច្បាប់ » ៕