Banner KNP Detail Top

កម្លាំងអាវុធហត្ថចាប់ខ្លួនប្តីប្រពន្ធ ករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ ពាក់ព័ន្ធរត់ការចូលក្របខណ្ឌ

កម្លាំងអាវុធហត្ថចាប់ខ្លួនប្តីប្រពន្ធ ករណីឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លារ ពាក់ព័ន្ធរត់ការចូលក្របខណ្ឌ

(ខេត្តកំពង់ស្ពឺ)៖ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានទទួលពាក្យបណ្តឹងករណីឆបោកប្រាក់ ប្រព្រឹតចាប់តាំងពីឆ្នាំ២០១៩ បន្តរហូតដល់ឆ្នាំ២០២៣ សរុបប្រាក់ចំនួន១០ម៉ឺនដុល្លា ដើម្បីឲ្យឈ្មោះឆន សុធី បានចូលបម្រើការងារនៅក្រសួងដែនដី នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។
ជនរងគ្រោះឈ្មោះ ឆន សុធី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរជាងម៉ូតូ (ប្តី) និងឈ្មោះ វង្ស សុខនាង អាយុ៣៥ឆ្នាំ(ប្រពន្ធ) មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។
ជនសង្ស័យឈ្មោះ ផាន់ ផាលីណា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ(ប្រពន្ធ) និងឈ្មោះនួន ប៉ិន អាយុ៤៦ឆ្នាំ (ប្តី) មុខរបរវិស្វករសំណង់ មានទីលំនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់ ប្តីប្រពន្ធ ត្រូវបានជនរងគ្រោះឃាត់ខ្លួននៅភូមិក្នុងវាំង ឃុំវាំងចាស់ ស្រុកឧដុង្គ ហើយប្រគល់អោយសមត្ថកិច្ចជួយអន្តរាគមន៍ សាកសួរអនុវត្តតាមនីតិវិធី។
ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាទទួលស្គាល់ខ្លួនពិតជាបានធ្វើសកម្មភាពឆបោកប្រាក់ចំនួន១០ម៉ឺនដុល្លា ដើម្បីរត់ការចូលធ្វើ ចូលបម្រើការងារក្រសួងដែនដី។
កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿង បញ្ជូនទៅតុលាការ៕

អត្ថបទដែលជាប់ទាក់ទង