Banner KNP Detail Top

ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នៅតែបន្ត បណ្តាលឱ្យប៉ើងដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១២ខ្នង

ភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់ នៅតែបន្ត បណ្តាលឱ្យប៉ើងដំបូលផ្ទះ របស់ប្រជាពលរដ្ឋចំនួន១២ខ្នង

ខេត្តប៉ៃលិន ៖ នៅ យប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣នេះ ករណីភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ត្រាក់នៅតែបន្ត បណ្តាលឱ្យប៉ើងដំបូលផ្ទះរបស់ប្រជាពលរដ្ឋចំនួន១២ខ្នង ក្នុងនោះមានស្នាក់ការភូមិ០១ខ្នង រោងក្នុងវត្ត០១ខ្នង ក្នុងសង្កាត់អូរតាវ៉ៅ និងប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋចំនួន២ភូមិក្នុងក្រុងប៉ៃលិនផងដែរ។ នៅត្រង់ចំណុចភ្នំដំបង ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ផ្ទះប្រជាពលរដ្ឋដែលទទួលរងការខូចខាតរួមមាន ៖ ទី១- ឈ្មោះ ពេជ្រ ឆាយ ភេទប្រុស អាយុ៥៤ឆ្នាំ ប៉ើងដំបូលស័ង្កសី១២សន្លឹក។ ទី២- ឈ្មោះ កែវ សំណាង ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងដំបូលទាំងស្រុងផ្ទះ៤ម៉ែត្រx៥ម៉ែត្រ។ ទី៣- ឈ្មោះ ឆម ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងដំបូលស័ង្កសី១០សន្លឹក។ ទី៤- ឈ្មោះ មិន អង ភេទស្រី អាយុ៧៨ឆ្នាំ ប៉ើងដំបូលស័ង្កសី១២សន្លឹក។ ទី៥- ឈ្មោះ ឡុង ស្រី ភេទស្រី អាយុ៦៨ឆ្មាំ ប៉ើងដំបូលស័ង្កសី៣៥សន្លឹក។ ទី៦-ឈ្មោះ កែវ ចិត្ត ភេទប្រុស អាយុ៤៤ឆ្នាំ ប៉ើងដំបូលស័ង្កសី១២សន្លឹក។ ទី៧-ឈ្មោះ ពេជ្រ សុភ័ក្ត្រ ភេទស្រី អាយុ៣១ឆ្នាំ ប៉ើងដំបូលស័ង្កសី៣០សន្លឹក។ ទី៨- ស្នាក់ការភូមិភ្នំដំបង ប៉ើងដំបូលស័ង្កសី៦០សន្លឹក។ ទី៩- វត្តភ្នំដំបង ប៉ើងដំបូលស័ង្កសី២៨សន្លឹក។
ចំណែកនៅភូមិព្រៃមង្គល ក្នុងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ក៏មានផ្ទះពលរដ្ឋរងការខូចខាតផងដែរ រួមមាន ៖ ទី១- ឈ្មោះ ហុង ហេង ភេទប្រុស អាយុ៦០ឆ្នាំ ប៉ើងដំបូលស័ង្កសី១១សន្លឹក។ ទី២- ឈ្មោះ សុខ រតនា ភេទប្រុស អាយុ៣៩ឆ្នាំ ប៉ើងដំបូលស័ង្កសី០៣សន្លឹក។ ទី៣- ឈ្មោះ ប៉ែន សាម៉ៃ ភេទប្រុស អាយុ៥៧ឆ្នាំ ប៉ើងដំបូលស័ង្កសី០៣សន្លឹក។
ករណីនេះ មិនបណ្តាលអោយប្រជាពលរដ្ឋណាម្នាក់ ឬសត្វចិញ្ចឹមណាមួយទទួលរងរបួសនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង