បុរសម្នាក់ តែងតែផឹកស្រាជារៀងរាល់ថ្ងៃ ទោះបីបងប្អូនហាមក៏មិនស្តាប់ រហូតមិនស្រួលខ្លួន ត្រូវបានបងប្អូននិងក្រុមការងារដឹកតាមរឺម៉កទៅមន្ទីរពេទ្យ តែដោយអកុសលត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវ
បុរសម្នាក់ តែងតែផឹកស្រាជារៀងរាល់ថ្ងៃ ទោះបីបងប្អូនហាមក៏មិនស្តាប់ រហូតមិនស្រួលខ្លួន ត្រូវបានបងប្អូននិងក្រុមការងារដឹកតាមរឺម៉កទៅមន្ទីរពេទ្យ តែដោយអកុសលត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវ
ភ្នំពេញ៖ កាលពី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះពាន ចារ ភេទប្រុសអាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។ មានស្រុកកំណេីតនៅភូមិសៅ ឃុំក្រូង ស្រុកកំចាយមា ខេត្តស្វាយរៀង។
នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ ជនរងគ្រោះមកពីស្រុកកំណេីតដេីម្បីមកធ្វេីការសំណង់វិញ ខណៈមកដល់កន្លែងធ្វេីការជនរងគ្រោះបានផឹកស្រាតែម្នាក់ឯងពេលនេះបងប្អូនបានហាមឃាត់មិនឲ្យផឹកដែរតែជនរងគ្រោះនៅតែលួចផឹករហូតស្រវឹងភ្លេចបាយភ្លេចទឹក ។ លុះព្រឹកឡេីងជនរងគ្រោះមានការៈមិនស្រួលខ្លួនទេីបបងប្អូនដឹកតាមរ៉ឺម៉កទៅមន្ទីរពេទ្យតែដោយអកុសលជនរងគ្រោះកបានស្លាប់តាមផ្លូវ ក៏បន្តដឹកយកទៅវត្តជន្លង់ម្លូរ សង្កាត់ភ្លេីងឆេះរទះ ខណ្ឌកំបូលដេីម្បីរាយការណ៍ទៅសមត្ថកិច្ចចុះពិនិត្យ ៕