Banner KNP Detail Top

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅភ្នំពេញ

ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៤នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ នៅភ្នំពេញ

ភ្នំពេញ ៖ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០៤នាក់នៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយបានសម្រេចកាលពីវេលាម៉ោង ១៩ និង ៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ម្សិលមិញ ។
ជនរងគ្រោះឈ្មោះ វ៉ា សុីម៉ៃ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យទាំង ០៤នាក់ឃាត់ខ្លួនបានរួមមាន៖ ១/ឈ្មោះ ឌី មេសំណាង ភេទប្រុស (ហៅអាមាត់ធំ) អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៤ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ២/ឈ្មោះ ចំរើន សុភ័ក្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ៣/ឈ្មោះ វាសនា ឆារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។ ៤/ឈ្មោះ មីន រ៉ូហ្សាក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ-ឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៨ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(មានសារធាតុញៀន)។
សម្ភារ:ដកហូតរួមមាន៖ ទូរស័ព្ទដៃ ១គ្រឿង របស់ជនរងគ្រោះ បានប្រគល់ឲជរងគ្រោះវិញ, ម៉ូតូ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IJ-2670។
នៅថ្ងៃឆ្នាំកើតហេតុជនរងគ្រោះជិះម៉ូតូគ្នា ២នាក់ម៉ាក Scoopy ពណ៌ខៀវ ចេញពីមុខក្រសួងដែនដីនគរូបនីយកម្ម សំដៅទៅផ្ទះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក លុះពេលដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាកHODNA DREAM C125 ពណ៌ខ្មៅ មិនចាំផ្លាកលេខ អត់ពាក់មួកសុវត្ថិភាព អ្នកក្រោយសក់ក្រហម បានធ្វើសកម្មភាពឆក់កាបូបស្ពាយជនរងគ្រោះបានសម្រេច ហើយក៏គេចខ្លួនអស់ទៅ ភ្លាមៗនោះជនរងគ្រោះបានឡើងមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។
ស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ ចំនួន០៤នាក់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១១ ត្រង់ចំណុចផ្លូវបេតុង ក្រុមទី៨ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងយកមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង