Banner KNP Detail Top

យុវជនម្នាក់ សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីទាញដបស្រាវាយក្បាលយុវជនម្នាក់ទៀត បណ្ដាលឲ្យបែករងរបួសធ្ងន់ ករណីប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រាវ ក្នុងវង់ផឹកស៊ី

យុវជនម្នាក់ សមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីទាញដបស្រាវាយក្បាលយុវជនម្នាក់ទៀត បណ្ដាលឲ្យបែករងរបួសធ្ងន់ ករណីប៉ះទង្គិចពាក្យសម្តីគ្នាមួយប្រាវ ក្នុងវង់ផឹកស៊ី

ខេត្តបាត់ដំបង ៖ កាលពី ថ្ងៃទី២៤ មេសា ឆ្នំា២០២៣នេះ ស្ថិតក្នុងភូមិនិគមក្រៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ។ អំពើហិង្សានេះ បង្កឡើងដោយជនសង្ស័យឈ្មោះ រ៉ុង ភារុណ ហៅតុល អាយុ២៤ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ។ រីឯជនរងគ្រោះឈ្មោះ មឿន ឧត្តម ហៅម៉ៃ អាយុ២៣ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា។
ជនដៃដល់បានទាញដបស្រាវាយក្បាលជនរងគ្រោះ ចំពីលើពេញទំហឹងបណ្ដាលឲ្យបែកឈាមជោកខ្លួនរងរបួសធ្ងន់ធ្ងរ តែមិនបែកដបទេ ពេលប៉ះទង្គិចគ្នាក្នុងវង់ផឹកស៊ី ដែលមានគ្នា០៤នាក់ តែត្រូវកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនភ្លាមៗតែម្ដង ។
បំភ្លឺជុំវិញកន្លែងកើតហេតុ ជនរងគ្រោះ និងជនដៃដល់បានផឹកស៊ីជុំគ្នា០៤នាក់។ ពេលស្រវឹងស្រាប់តែគេឃើញឈ្មោះ ម៉ៃ និងឈ្មោះ តុល ប្រកែកគ្នាយ៉ាងតឹងសរសៃ.ក ដែលផ្ដើមចេញពីរឿងគំនុំចាស់រវាងជនរងគ្រោះ និងជនសង្ស័យ។ ប្រភពបានបញ្ជាក់ថា ដំបូងគេឮជនដៃដល់និយាយរំលឹកពីរឿងជនរងគ្រោះធ្លាប់រកវាយខ្លួន។


ពួកគេទាំង០២នាក់ប្រកែកគ្នារឿងគំនុំចាស់នេះ កាន់តែខ្លាំងឡើងៗ រហូតទប់កំហឹងមិនបាន ស្រាប់តែជនដៃដល់ទាញដបស្រាវាយក្បាលជនរងគ្រោះមួយដបពេញទំហឹងផ្អើលឈុលពេញវង់ផឹក បណ្ដាលឲ្យបែកក្បាលរបួសធ្ងន់ធ្ងរ។ លុះបន្តិចក្រោយមកក៏ត្រូវកម្លាំងប៉ុស្ដិ៍ចុះអន្តរាគមន៍ឃាត់ខ្លួនជនដៃដល់ភ្លាមៗតែម្ដង។ ចម្លើយជនរងគ្រោះ ចម្លើយជនដៃដល់ និងការបំភ្លឺពីសាក្សីផង អំពើហិង្សានេះគឺផ្ដើមចេញពីរឿងគំនុំចាស់។ ប៉ុន្តែមន្ត្រីជំនាញ បាននិងកំពុងសួរនាំជនដៃដល់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង