Banner KNP Detail Top

បុរសម្នាក់ ជាជនជាតិចិន បើករថយន្តមួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង

បុរសម្នាក់ ជាជនជាតិចិន បើករថយន្តមួយគ្រឿង ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើង

ភ្នំពេញ ៖ កាលពី ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្ពានអាកាសផ្លូវល្បឿនលឿន ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
មុនកេីតហេតុនោះ គេឃេីញរថយន្តម៉ាក Toyota Prius ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2AW-2813 បេីកបរដោយបុរសម្នាក់ជាជនជាតិចិន ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ៤ពីលិចទៅកេីតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ ដោយសារអ្នកបេីកបរខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យបាក់របាំងថ្មចំនួន២កង់ ឯរថយន្តបង្កបានក្រឡាប់ផ្ងារជេីងម្ខាងរងការខូចខាតយ៉ាងដំណំ ។ ភ្លាមៗនោះតៃកុងរថយន្តបង្កជាជនជាតិចិនបានបេីកទ្វារវារចេញពីក្នុងរថយន្តដោយមិនមានរបួសដល់ខ្លួនឯងនិងអ្នកដទៃឡេីយ ។ តៃកុងរថយន្តបង្កព្យាយាមរុញរថយន្តឱ្យត្រឡប់ដូចដេីមវិញតែមិនដូចបំណងក៏ដេីរចេញគេចខ្លួនបាត់ ទៅ។ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយមន្ត្រីផ្នែកជំនាញធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង