Banner KNP Detail Top

ផ្ទុះការចាប់អារម្មណ៍ ទៅលើគូស្នេហ៍ស្រលាញ់ភេទដូចគ្នា បានដឹកដៃគ្នា ចូលរោងជ័យ

ផ្ទុះការចាប់អារម្មណ៍ ទៅលើគូស្នេហ៍ស្រលាញ់ភេទដូចគ្នា បានដឹកដៃគ្នា ចូលរោងជ័យ

ភ្នំពេញ ៖ ជាការកត់សម្គាល់របស់បងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមនោះ គឺមានបងប្អូនយើងខ្លះបានសម្តែងការខកចិត្ត និងផ្ទុះការវែកញែក ដោយសារគេឃើញកូនក្រមុំមានរូបសម្រស់ស្រស់សោភាមិនធម្មតា តែបែរជាមករៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលស្រលាញ់ភេទដូចគ្នា ហើយថែមទាំងចាស់ជាងកូនក្រមុំខ្លាំងទៀត។
យ៉ាងណាមិញ ក្រឡេកមកមើលកូនក្រមុំស្រស់ស្អាតវិញ នាងបានប្រើប្រាស់បណ្តាញសង្គមតិកតុក និងហ្វេសប៊ុក ដែលមានគណនីឈ្មោះថា Nika Be Strong បានបង្ហោះរូបភាពជាច្រើននៅក្នុងបណ្តាញសង្គមរបស់នាង ដោយភ្ជាប់ជាមួយសំណេរយ៉ាងចាក់ដោតថា អរគុណដោយសរសើរបងស្អាត ហើយធ្វើម្តេច បើព្រហ្មលិខិតកំណត់អោយបងស្រឡាញ់មនុស្សស្រីដូចគ្នា ហើយបងមិនដឹងកែចរិតអោយមកស្រឡាញ់ប្រុសវិញម្តេចទេ ។
តាមរយៈសំណេរដ៏ចាក់ដោតនេះ ហាក់ធ្វើអោយបុរសចំនួនខកចិត្តជាខ្លាំង ព្រោះខាងកូនក្រមុំហាក់ដូចជាមានចិត្តទៅលើស្ត្រីដូចគ្នាខ្លាំង ទើបធ្វើឱ្យនាងបញ្ចេញអារម្មណ៍ពិត ក៏ដូចជាសារដ៏ចាក់ដោតនេះចេញមកក្រៅប្រាប់មហាជនឱ្យដឹងពីទំហំទឹកចិត្តស្រលាញ់របស់នាងចំពោះដៃគូ។
កូនក្រមុំបានឱ្យដឹងថា នាងមានឈ្មោះពិតថា ណេង ស្រីតូច។ នាងបានបញ្ជាក់ច្បាស់ថា រូបនាងពិតជាស្រឡាញ់ដៃគូរបស់ខ្លួនខ្លាំងណាស់ ហើយក៏ពុំគិតអំពីបញ្ហាភេទថាមានភេទដូចគ្នា ឬក៏ស្រលាញ់លុយកាក់អ្វីនោះទេ។ ការពិតទៅ រូបអ្នកនាងនិងដៃគូបានស្រឡាញ់គ្នា មើលចិត្តគ្នា៤ឆ្នាំមកហើយ ទម្រាំសម្រេចចិត្តរៀបការជាមួយគ្នាជាផ្លូវការនេះ។ អ្នកនាង ស្រីតូច ដែលមានវ័យ៣១ឆ្នាំរូបនេះបានបន្តថា ដៃគូរបស់ខ្លួនមានឈ្មោះថា ជា លីម ដែលមានវ័យ៤៩ឆ្នាំ ហើយអ្វីដែលសំខាន់ដៃគូរបស់អ្នកនាងបានលួចស្រឡាញ់រូបនាងតាមហ្វេសប៊ុក៥ឆ្នាំមកហើយ មុនចាប់ផ្តើមមានស្នេហាជាមួយនាងបាន៤ឆ្នាំនេះ ដូច្នេះសរុបទៅគឺការស្រលាញ់កើតមាន៩ឆ្នាំមកហើយ ដែលបានស្គាល់ចិត្តថ្លើមគ្នា។


កូនក្រមុំដែលមានឈ្មោះថា ណេង ស្រីតូច បានរម្លឹកទៅអតីតកាលថា កន្លងមក អ្នកនាងក៏ធ្លាប់មានស្នេហាជាមួយមនុស្សប្រុសដែរ ប៉ុន្តែដោយសារខ្លួនឆ្អែតចិត្តនឹងមនុស្សប្រុស ទើបរូបនាងបែរជាងាកមកស្រឡាញ់មនុស្សស្រីដូចគ្នាវិញ។
តាមរយៈស្នេហាខុសវ័យមួយនេះ អ្នកនាង ស្រីតូច សុំដល់មហាជនកុំមានការវែកញែក ឬរិះគន់ ព្រោះនេះជានិស្ស័យដែលខ្លួនពេញចិត្ត និងស្រឡាញ់។
ជាចុងក្រោយ ស្រីស្រស់ ណេង ស្រីតូច ក៏បានសូមសុំណូមពរដល់មហាជនកុំមានការរើសអើង ការរិះគន់ ឬការវែកញែក ព្រោះវាលក្ខណៈនិស្ស័យដែលខ្លួនមាន ហើយការស្រឡាញ់សុទ្ធសឹងតែជាកាពេញចិត្ត ដោយគ្មានការបង្ខំនោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង