Banner KNP Detail Top

ក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក់PCX ពណ៌ស អត់ស្លាក់លេខ ដេញកាប់ក្មេង៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ក្មេងស្ទាវ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក់PCX ពណ៌ស អត់ស្លាក់លេខ ដេញកាប់ក្មេង៣នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល

ខេត្តបន្ទាយមានជ័យៈ ក្រុមក្មេងទំនើងជិះម៉ូតូគេចខ្លួនបាត់ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ មេសា ឆ្នាំ២០២៣ ស្ថិតចំណុចបរិវេណដើមស្រល់ ក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ នៅវេលាម៉ោងប្រហែល៧និង១០នាទី ក្មេងស្ទាវពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាក់PCXពណ៌ស អត់ស្លាក់លេខដេញកាប់ក្មេង៣នាក់បណ្ដាលឲ្យរងរបួសធ្ងន់ស្រាល ខណៈមេឃកំពុងរលឹមៗស្រិចតាមបណ្ដោយផ្លូវបេតុង ព្រឹកចំណុចខាងត្បូងអគារ8ជាន់(K) ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ជនរងគ្រោះមានឈ្មោះ ទី1- ឈ្មោះ ថន តង ភេទប្រុស អាយុ30ឆ្នាំ រងរបួសធ្ងន់, ទី2- ឈ្មោះ សៀម ម៉េងឡុង ភេទប្រុស អាយុ18ឆ្នាំ រងរបួសត្រូវប្រអប់ដៃខាងឆ្វេង, ទី3

– ឈ្មោះ រុង ភារម្យ ភេទប្រុស អាយុ28ឆ្នាំ រងរបួសស្រាល អ្នកទាំងបីនាក់រស់នៅភូមិទំនប់ក5 សង្កាត់-ក្រុងប៉ោយប៉ែត ។
មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដា សេរីឆ្នាំ2022 ពណ៌ខ្មៅ ពាក់ស្លាកលេខប/ជ 1Y-3688 មកដល់ចំណុចកើតហេតុជនបង្កមានគ្នាចំនួន02នាក់ មិនស្គាល់អត្តសញ្ញាណ បើកបរម៉ូតូម៉ាកPCX ពណ៌ស គ្មានស្លាកលេខ បានដកដាវចេញពីស្រោមកាប់ទៅលើជនរងគ្រោះតែម្តង បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យជិះម៉ូតូរត់គេចខ្លួនបាត់។
ក្រោយពីកើតហេតុភ្លាមៗនោះកម្លាំងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់អូរជ្រៅ ជួយលើកជនរងគ្រោះដាក់លើម៉ូតូកង់បី ដឹកយកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត(ដីថ្មី) ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបាកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋសង្កាត់អូរជ្រៅ យកទៅរក្សាទុក ។ បញ្ហានេះ លោកអធិការក្រុងប៉ោយប៉ែតមានប្រសាសន៌តាមប្រពន្ធ័តេលេក្រាមថា លោកទទួលបានព័ត៏មានហើយ ពេលនេះកម្លាំងជម្នាញកំពុងតែស្រាវជ្រាវរកមុខសញ្ញា ៕

អត្ថបទដែលជាប់ទាក់ទង