Banner KNP Detail Top

ស្ត្រីម្នាក់ បាននាំកូនរួមទាំងក្មួយស្រីៗ ចំនួន៤នាក់ មករាវលៀសនៅក្នុងប្រឡាយអូ មួយកន្លែង ស្រាប់តែលង់ទឹកស្លាប់២នាក់ ជួយសង្គ្រោះបាន២នាក់

ស្ត្រីម្នាក់ បាននាំកូនរួមទាំងក្មួយស្រីៗ ចំនួន៤នាក់ មករាវលៀសនៅក្នុងប្រឡាយអូ មួយកន្លែង ស្រាប់តែលង់ទឹកស្លាប់២នាក់ ជួយសង្គ្រោះបាន២នាក់

ភ្នំពេញ៖ កាលពី រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣នេះ ស្ត្រីម្នាក់ បាននាំកូនរួមទាំងក្មួយស្រីៗចំនួន៤នាក់ មករាវលៀសនៅក្នុងប្រឡាយអូ មួយកន្លែង ស្រាប់តែលង់ទឹកស្លាប់២នាក់ជួយសង្គ្រោះបាន២នាក់ នៅភូមិសាក់ប្រយុទ្ធ សង្កាត់ស្នោ ខណ្ឌកំបូល។
ក្មេងស្រីរងគ្រោះស្លាប់២នាក់ ទី១ ឈ្មោះ ដា វណ្ណា អាយុ១៣ឆ្នាំ មុខរបរសិស្ស , ទី២ ឈ្មោះ អឿន ស្រីឡាន អាយុ១៤ឆ្នាំ មុខរបរសិស្ស ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅក្នុងភូមិត្រពាំងអារ័ក្ស សង្កាត់ឳឡោក ខណ្ឌកំបូល ។
មុនកើតហេតុ ក្មេងស្រីរងគ្រោះទាំង៤នាក់ សុទ្ធតែបងប្អូនជីដូនមួយនឹងគ្នា បានទៅរាវលៀសជាមួយជីដូននិងម្តាយនៅតាមមាត់អូរបាក់អង្រុតដែលមានជម្រៅ៤ម៉ែត្រ លុះដល់វេលាម៉ោងនេះ ស្រាប់តែមានម្នាក់រអិលផុងជើងទៅកន្លែងទឹកជ្រៅ ទើបនាំគ្នាឈោងជួយចាប់ ស្រាប់តែលង់លិចបាត់២នាក់ ផ្អើលឆោឡោ ពលរដ្ឋក្បែរនោះជួយស្រង់បាន២នាក់ ។


បន្ទាប់ពីលង់លិចបាត់ខ្លួនក្មេងស្រី២នាក់ ប្រជាពលរដ្ឋនាំគ្នាចុះជួយរាវរក ស្រង់បានទាំង២នាក់ជាបន្តបន្ទាប់ តែស្លាប់បាត់ទៅហើយ ។ សពក្មេងស្រីរងគ្រោះទាំង២នាក់ បន្ទាប់ពីសមត្ថកិច្ចពិនិត្យ កោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង