នារីម្នាក់ បានស្លាប់ បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវរថយន្ត ធុនធំ មកពីក្រោយ បុកអូសជាច្រើនម៉ែត្រ
នារីម្នាក់ បានស្លាប់ បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវរថយន្ត ធុនធំ មកពីក្រោយ បុកអូសជាច្រើនម៉ែត្រ
ភ្នំពេញៈ កាលពី ថ្ងៃ ទី២៧ ខែមេសា ឆ្នាំ២០២៣ ត្រង់ចំណុចផ្លូវហ្រ្គេន ភ្នំពេញ កែងនឹងផ្លូវ ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ មានឈ្មោះ សុី រ៉ា ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកម៉ាត អាសយដ្ឋាននៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ នារីរងគ្រោះ ជិះម៉ូតូម៉ាកហុងដា ស្គុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CG 0188 ជិះតែម្នាក់ឯង។ ចំណែក រថយន្តធុនធំ ដឹកទំនិញ ពណ៌សលាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3A.6756 បើកបរដោយបុរសម្នាក់។
ដំបូងឡើយ គេឃើញនារីម្នាក់ ជិះម៉ូតូហុងដា ស្គុបពី តាមបណ្ដោយផ្លូវ៥៩៨ ក្នុងទិសដៅពីខាងត្បូង ទៅខាងជើង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ខាងលើ ក៏ស្រាប់តែមានរថយន្តធុនធំ ដឹកទំនិញ មកពីក្រោយ បើកយ៉ាងលឿន បានមក បុកពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឱ្យនារីនោះ ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ។ ភ្លាមៗ អ្នកបើករថយន្តបង្ក បានទុករថយន្តចោល រត់បាត់ស្រមោលតែម្ដង។
សមត្ថកិច្ចជំនាញ បានចុះមកវាស់វែង យកមធ្យោបាយទាំង ពីរគ្រឿង ទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នា នៅពេលក្រោយ។ ចំណែកសព សមត្ថកិច្ច ធ្វើកំណត់ហេតុរួច ប្រគល់ឲ្យសាច់ញាតិ ដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី៕