កូនចៅតូចៗគ្នា ខ្លាចអំណាចលោកមេបញ្ជាការនេះខ្លាំងណាស់ ទើបមិនហ៊ានចេញមុខនិយាយដោយផ្ទាល់ សំណូមពរអោយ ACU ឬក្រុមអធិការកិច្ចកងទ័ពអោយចុះមកត្រួតពិនិត្យ ស៊ីជំរៅលើករណីមេបញ្ជការរូបនេះផង
កូនចៅតូចៗគ្នា ខ្លាចអំណាចលោកមេបញ្ជាការនេះខ្លាំងណាស់ ទើបមិនហ៊ានចេញមុខនិយាយដោយផ្ទាល់ សំណូមពរអោយ ACU ឬក្រុមអធិការកិច្ចកងទ័ពអោយចុះមកត្រួតពិនិត្យ ស៊ីជំរៅលើករណីមេបញ្ជការរូបនេះផង
កោះកុង ៖ បើតាមប្រភពពីបណ្តាទាហាននៅតាមខេត្តកោះកុងបានអោយដឹងថា លោកមេបញ្ជាការយោធាខេត្តកោះកុង សុខសុវត្ថិ ទុម កំពុងប្រព្រឹត្តនូវអំពើពុករលួយ ដោយគ្មានសេចក្តីខ្មាសអៀន ដោយបានអោយមេបញ្ជាការរងម្នាក់សក្កិ៥ ទៅយកដីកូនចៅនៅព្រំដែនដោយមិនអាណិតអាសូរ ដោយអួតអាងពីខ្សែគាត់ដែលជាខ្សែធំក្រាស់ ដូច្នោះគ្មាននរណាអាចដកគាត់បានឡើយ។
កន្លងមក លោកមេបញ្ជាការរូបនេះក៏មានរឿងអាស្រូវជាច្រើន ដូចជាការមានអត្តចរិកពាល ផ្តាច់ការ ជេរបញ្ចោរកូនចៅនៅពេលប្រជុំ ស៊ីដាច់លុយដែលប្រើប្រាស់ សំរាប់ចំណុចខ្ពស់៥ខេត្ត តាមព្រំដែន និងលុយដែលសប្បុរសជនបានជួយមកដើម្បីសាងសង់សំណង់ផ្សេងៗសំរាប់ការពារជាតិ ទឹកដី ជាច្រើនផងដែរ ហើយដីដែលនៅជុំវិញបន្ទាយគឺគាត់កាត់ចេញយកមកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនគាត់ និងគ្នីគ្នាគាត់អស់ហើយ។ មិនតែប៉ុណ្ណោះគាត់ជាមនុស្សដែលមិនខ្លាចច្បាប់ឡើយ ព្រៃឈើកន្លែងណាបើគាត់ចង់បានហើយគឺអោយគេទៅកាប់ ទោះជាកន្លែងដែលគេហាមឃាត់ដូចជាតំបន់ក្បាលឆាយជាដើម ប្រសិនបើមានក្រុមអភិរក្សព្រៃឈើចុះទៅគឺគាត់យកទាហានទៅកាងតែម្តង។
ប្រភពព័ត៌មាន បានឲ្យដឹងថា បើនិយាយពីការដឹកនាំវិញគឺបក្សពួកនិយម ប្រមូលគ្រួសារតាំងពីប្រពន្ធ កូនស្រី មកចូលទាហានដើម្បីស៊ីប្រាក់ខែដោយមិនចាំបាច់មកធ្វើការឡើយ ហើយរឿងដែលគួរអោយហួសចិត្តទៀតនោះ គឺគាត់បានតែងតាំងកូនប្រុសខ្លួនឯងឈ្មោះ សុខសុវត្ថិ សុខាវី ដែលគេដឹងលឺគ្រប់គ្នាថាជាមនុស្សញៀនថ្នាំអោយធ្វើជាមេបញ្ជាការយោធាស្រុកថ្មបាំង។ បើនិយាយពីប្រជាប្រិយភាព និងការជឿជាក់នៅក្នុងជួរទាហានខេត្តកោះកុងគឺមានប្រហែល១០%ប៉ុណ្ណោះគឺក្រុមដែលបានចូលរួមទទួលប្រយោជន៍ពីគាត់ប៉ុណ្ណោះ។ ដោយសារកូនចៅតូចៗគ្នាខ្លាចអំណាចលោកមេបញ្ជាការនេះខ្លាំងណាស់ទើបមិនហ៊ានចេញមុខនិយាយដោយផ្ទាល់ មានតែទាំងអស់សំណូមពរអោយ ACU ឬក្រុមអធិការកិច្ចកងទ័ពអោយចុះមកត្រួតពិនិត្យស៊ីជំរៅលើករណីមេបញ្ជការរូបនេះផង។ ឥឡូវគេកំពុងរង់ចាំមើលតើ ឯ.ឧ ហ៊ុន ម៉ាណែត មេបញ្ជាការទ័ពជើងគោក ឯ.ឧ យឿង សុខុន មេបញ្ជាការភូមិភាគ៣ ដោះស្រាយយ៉ាងណាចំពោះទង្វើដ៏អាក្រក់របស់មេបញ្ជការរូបនេះ? ៕