Banner KNP Detail Top

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត មួយគ្រឿង បុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យមនុស្ស០៦នាក់ រងរបួសធ្ងន់ស្រាល

គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត មួយគ្រឿង បុកគោយន្តកន្ត្រៃពីក្រោយ
បណ្តាលឲ្យមនុស្ស០៦នាក់ រងរបួសធ្ងន់ស្រាល


ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងគោយន្តកន្ត្រៃនៅវេលាម៉ោង ២០និង០០ នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវហៃវេ ស្ថិតនៅក្នុងភូមិស្វាយធំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

នៅមុនពេលកើតហេតុគេឃើញគោយន្តកន្ត្រៃសណ្តោងរ៉ឺម៉កមួយគ្រឿង បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០៤នាក់ក្នុងទិសដៅពីលិចទៅកើតលុះទៅដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្ត TOYUTA HILUX ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 2B-4636 បើកបរដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នាក្នុងល្បឿនយ៉ាងលឿន បានជ្រុលទៅបុកកន្ទុយគោយន្តពីក្រោយប៉ើងចូលតូបលក់ផ្លែឈើបណ្តាលអោយអ្នកបើកបរទាំងសងខាង និងអ្នករួមដំណើរសរុប ០៦នាក់រងរបួសធ្ងន់ស្រាល ចំណែកមធ្យោបាយទាំងពីរខូចខាតយ៉ាងដំណំផងដែរ។

សមត្ថកិច្ចនគរបាលជំនាញបានចុះមកជួយអន្តរាគមន៍បញ្ជូនអ្នករងរបួសទាំងអស់ទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងធ្វើកំណត់ហេតុរួចស្ទូចយកទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីរងចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង