Banner KNP Detail Top

ឃាតកម្ម ! បាញ់បងស្រីថ្លៃ និងបងស្រីជីដូនមួយជាគ្រូបង្រៀន បណ្ដាលឲ្យស្លាប់២នាក់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯង តាមក្រោយ តែមិនស្លាប់ ស្រុកអង្គរជ័យ បង្កការភ្ញាក់ផ្អើល ផ្តើមចេញពីគំនុំ

ឃាតកម្ម ! បាញ់បងស្រីថ្លៃ និងបងស្រីជីដូនមួយជាគ្រូបង្រៀន បណ្ដាលឲ្យស្លាប់២នាក់ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯង តាមក្រោយ តែមិនស្លាប់ ស្រុកអង្គរជ័យ បង្កការភ្ញាក់ផ្អើល ផ្តើមចេញពីគំនុំ


(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា ក្រោយទទួលបានព័ត៌មាន លោកបានបញ្ជាកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងបាញ់ខ្លួនឯងតាមក្រោយ តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូង។
ជនសង្ស័យមានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុនេះ បានធ្វើសកម្មភាពបាញ់ទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK (គ្រាប់AK) ជាច្រើនគ្រាប់ បន្ទាប់មកបានធ្វើអត្តឃាតខ្លួនឯង ដោយបាញ់ខ្លួនឯងចំនួន ០១ គ្រាប់ ចំដើមទ្រូង (របួសធ្ងន់) សមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។
ដោយឡែក ជនរងគ្រោះទាំងពីរនាក់ រួមមាន ៖
*ទី១៖ ឈ្មោះ នួន សុខា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរគ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងជីដូនមួយជនសង្ស័យ) រងរបួស ០២គ្រាប់ ស្លាប់នៅនឹងកន្លែងកើតហេតុ ។

*ទី២៖ ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ (បងថ្លៃជនសង្ស័យ) រងរបួសចំនួន២ គ្រាប់ ត្រូវបានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

មូលហេតុដែលជនសង្ស័យមានគំនុំខឹងនឹងបងជីដូនមួយ និងបងថ្លៃ ហើយជនសង្ស័យជាមុខសញ្ញាដែលប្រើប្រាស់គ្រឿងញៀន។ កម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង