Banner KNP Detail Top

ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ចូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៤រូប

ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ចូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៤រូប


(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់មន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ចូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចំនួន ៤រូប។

យោងតាម មាត្រា១ បានឲ្យដឹងថា ត្រូវបានតែងតាំង និងផ្ដល់ឋានៈដល់៖
១៖ លោក សែម សុវណ្ណនី ជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ចូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ
២៖ លោក ឃឹម រុស្ស៊ីដា ជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការ បញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ មានឋានៈស្មើ រដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ។
យោងតាមមាត្រា២ ត្រូវបានតែងតាំង និងផ្ដល់ឋានៈជាទីប្រឹក្សាអមគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជួន កងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៖
១៖ លោក ប៉ែន ផលពិសិដ្ឋ មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ
២៖ លោក យ៉ាម៉ាដា យ៉ូស៊ីតាកា (YAMADA YOSHITAKA) មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយពុំទទួលប្រាក់បំណាច់មុខងារ៕

អត្ថបទដែលជាប់ទាក់ទង