Banner KNP Detail Top

រន្ទះបាញ់ងាប់សត្វគោ របស់ប្រជាពលរដ្ឋចំនួន០៣ក្បាល

រន្ទះបាញ់ងាប់សត្វគោ របស់ប្រជាពលរដ្ឋចំនួន០៣ក្បាល


ខេត្តកំពង់ស្ពឺ៖ ហេតុការណ៍រន្ទះបាញ់ងាប់សត្វគោចំនួន០៣ក្បាលនេះបានកើតឡើងកាលពី យប់ថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៣ នៅក្នុងភូមិតាដែស ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
សត្វគោរបស់ប្រជាពលរដ្ឋចំនួន០៣ ក្បាលបានងាប់ភ្លាមៗនៅក្នុងរោងក្រោយផ្ទះ ខណៈដែលមេឃធ្លាក់ភ្លៀងមួយមេធំលាយឡំជាមួយខ្យល់កន្ត្រាក់ រន្ទះបានបាញ់តែម្តង។
ករណីរន្ទះបាញ់គោមួយកើតឡើង ដែលម្ចាស់គោមានឈ្មោះ អាន វីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុខាងលើ។
នៅមុនពេលកើតហេតុមេឃធ្លាក់ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់ផងនោះ ខណៈដែលម្ចាស់បានយកសត្វគោទៅចងនៅក្នុងរោងហើយក៏ត្រូវរន្ទះបាញ់គោងាប់អស់ចំនួន០៣ក្បាល សម្បុរស គោញី០២ក្បាល គោឈ្មោល០១ក្បាល។
ក្រោយកើតហេតុម្ចាស់បានរាយការណ៍ទៅសមត្ថកិច្ច ចុះពិនិត្យពិតជាងាប់ដោយគ្រោះធម្មជាតិរន្ទះបាញ់ពិត ប្រាកដមែន៕

អត្ថបទដែលជាប់ទាក់ទង