Banner KNP Detail Top

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីម្នាក់ បានសម្រេច សមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន អស់២នាក់

ជនសង្ស័យមួយក្រុម ធ្វើសកម្មភាពឆក់ទូរស័ព្ទ ពីនារីម្នាក់ បានសម្រេច សមត្ថកិច្ចចាប់ឃាត់ខ្លួនបាន ២នាក់ និងរត់គេចខ្លួន អស់២នាក់

ភ្នំពេញ ៖ កាលពី យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្បែរប៉ុស្តិ៍នរគបាលរដ្ឋបាលផ្សារដេប៉ូទី២ តាមបណ្តោយផ្លូវ២៣៣ កែងនិងផ្លូវ១៣៤ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។

នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរដោយថ្មើរជើងតាមបណ្ដោយផ្លូវ២៣៣ ទិសដៅពីជើងទៅត្បូង។ ជនសង្ស័យមួយក្រុម មានគ្នាចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកហុងដាស្គុបភី មិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GU-0779 បានជិះបណ្តើរគ្នាតាមពីក្រោយជនរងគ្រោះ។ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យដែលជិះម៉ូតូហុងដាស្គុបភី ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃមួយគ្រឿងម៉ាក Iphone7 ពីដៃជនរងគ្រោះបានសម្រេច ហើយក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួន។ តែពេលនោះ ក៏មានកម្លាំងសមត្ថកិច្ចនៅក្បែរនោះ ឃើញក៏ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់ចំណុចស្តុបដេអិន សមត្ថកិច្ចក៏ធ្វើការឃាត់ជនសង្ស័យចំនួន២នាក់ដែលជិះម៉ូតូហុងដាឌ្រីម ចំណែកឯបក្សពួក២នាក់ទៀតជិះម៉ូតូស្គុបភី បានយកទូរស័ព្ទដៃរបស់ជនរងគ្រោះជិះរត់គេចខ្លួនបាត់ស្រមោលតែម្ដង។
ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំបញ្ជូនខ្លួនទៅកាន់តុលាការ ៕

អត្ថបទដែលជាប់ទាក់ទង