Banner KNP Detail Top

ទីបំផុត! ករណីនៅផ្សារដងទង់ គាស់ស្រាបៀរ ជាង ៤០ កេះ .. ដកហូតបាន ១១ ក្រវិល ដែលត្រូវរង្វាន់ សមត្ថកិច្ចរកមុខឃើញហើយ គឺជាសន្តិសុខសោះ

ទីបំផុត! ករណីនៅផ្សារដងទង់ គាស់ស្រាបៀរ ជាង ៤០ កេះ .. ដកហូតបាន ១១ ក្រវិល ដែលត្រូវរង្វាន់ សមត្ថកិច្ចរកមុខឃើញហើយ គឺជាសន្តិសុខសោះ


កោះកុង ៖ ឃាត់ខ្លួនសន្តិសុខ ផ្សារដងទង់ ករណីគាស់ស្រាបៀរ ជាង ៤០ កេះ .. ដកហូតបាន ១១ ក្រវិល ដែលត្រូវរង្វាន់ សមត្ថកិច្ចរកមុខឃើញហើយ ជនសង្ស័យ ដែលគាស់រើតូប និងគាស់ស្រាបៀរ យកក្រវិលកំប៉ុង ជាង ៤០កេស នៅផ្សារដងទង់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣។
ជនសង្ស័យឈ្មោះ ឡេង វុទ្ធី ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរសន្តិសុខ ផ្សារដងទង់ មានទីលំនៅ ភូមិ០១ សង្កាត់ដងទង់។ ជនសង្ស័យ បានសារភាពថា ខ្លួនបានយកពូថៅ ពីតូបលក់សាច់ជ្រូក នៅក្បែរនោះ មកវាយបំបែកសោ រួចធ្វើសកម្មភាព គាស់យកក្រវិលកំប៉ុង នៅតូបលក់អីវ៉ាន់នោះ តែម្ដង។

សូមរំលឹកព័ត៌មាន ! ករណីចោរកម្មនេះ ពិតជាពុំដែលបានជួបប្រទះឡើយ ព្រោះលោកចោរគាត់ធ្វើសកម្មភាពគាស់យកតែក្រវិលកំប៉ុងណាដែលមានត្រូវរង្វាន់ ហើយក្រវិលកំប៉ុងណាអត់ត្រូវ គាត់បោះចោលនៅទីនោះវិញ។
កាលពី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ករណីចោរលួចចូលគាស់តូបលក់ដូរចាប់ហួយ១កន្លែងនៅក្នុងផ្សារដងទង់ ស្ថិតនៅសង្កាត់ដងទង់ ក្រុងខេមរៈភូមិន្ទ ទីរួមខេត្តកោះកុង ដោយលួចគាស់យកតែក្រវិលកំប៉ុងស្រាបៀរ ដើម្បីយករង្វាន់អស់ចំនួន៤១កេស ក្នុងនោះមានក្រវិលស្រាបៀរចំរុះអស់ចំនួន៣៩កេស ភេសជ្ជៈខារ៉ាបាវចំនួន១កេស និងគោជល់ចំនួន១កេស សរុបទាំងអស់ចំនួន៤១កេស។
ធម្មតា នៅក្នុងផ្សារ គឺត្រូវមានកម្លាំងសន្តិសុខយាមជាប្រចាំបន្ថែមលើរបងដែកព័ទ្ធជុំវិញ និងចាក់សោរនៅពេលយប់ ដើម្បីការពារតូបអាជីករទាំងអស់ ហេតុអ្វីទើបមានចោរចូលលួចបាន?។
ម្ចាស់តូបនេះ មានឈ្មោះ ហោ សាលៀង ភេទប្រុស អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។ ពេលនេះ លោកអធិការកំពុងកោះហៅកម្លាំងសន្តិសុខផ្សារមក ធ្វើការស្រាវជ្រាវលើករណីនេះ ៕

អត្ថបទដែលជាប់ទាក់ទង