Banner KNP Detail Top

ជនសង្ស័យម្នាក់ ឃើញនារីម្នាក់ងូតទឹកដោយចងពង់មើលទៅទំនង ទប់អារម្មណ៍មិនបាន រួចចូលទៅចាប់អោបថើប បម្រុងរំលោភ ខណៈនារីរងគ្រោះស្រែកឆោឡោផ្អើល

ជនសង្ស័យម្នាក់ ឃើញនារីម្នាក់ងូតទឹកដោយចងពង់មើលទៅទំនង ទប់អារម្មណ៍មិនបាន រួចចូលទៅចាប់អោបថើប បម្រុងរំលោភ ខណៈនារីរងគ្រោះស្រែកឆោឡោផ្អើល

កណ្ដាល: ករណីចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ករណីនេះ បានកើតឡើងកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង០៥និង៥០នាទី ស្ថិតក្នុងភូមិដើមត្រាំង ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះមានអាយុ៣៤ឆ្នាំ មានទីលំនៅភូមិ ដើមត្រាំង ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដល មុខរបរ លក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ វ៉ាង លាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដើមត្រាំង ឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កម្មកររោងចក្រ ។(ឃាត់ខ្លួន) ។ វត្ថុតាងចាប់យករួមមាន៖.កូនកំបិត មុខស្រួចចំនួន០១ ،ស្បែកជើងផ្ទាត់ពណ៍ខៀវ ចំនួន០១គូរ ។


ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៥និង៥០នាទី មុនពេលកើតហេតុ ជនរងគ្រោះបានក្រោកពីដេករួចក៍ទៅដាំទឹកដើម្បី ឆុងកាហ្វេលក់រួចក៍ដើរទៅចូលងូតទឹកនៅក្នុងបន្ទប់ទឹក លុះពេលងូតទឹករួចរាល់ហើយ ជនរងគ្រោះបានយកកន្សែងពោះគោ មកចងបំពង់ដើម្បីបើកទ្វារចេញពីបន្ទប់ទឹកចេញមកក្រៅ ស្រាប់តែ លេចមុខជនសង្ស័យ ឈ្មោះ វ៉ាង លាង រស់នៅភូមិកើតហេតុខាង លើ បាន ធ្វើសកម្មភាព ស្ទុះមកចាប់អោបនិងថើបជនរងគ្រោះ ហើយជនរងគ្រោះបាន ស្រែកអោយម្ដាយនិងអ្នកជិតខាង អោយជួយនៅពេលនោះស្រាប់តែជនសង្ស័យ បានរុញជនរងគ្រោះ អោយដួលអុកគូទទៅនិងចានបង្គន់ ហើយ ជនសង្ស័យ បានជ្រុះកូនកំបិត ចុងស្រួចមួយនៅបន្ទប់ទឹករបស់ជនរងគ្រោះ ដែល រូបជនសង្ស័យ បាន យកមកតាមខ្លួន (ប៉ុន្តែ មិនបានយកមកធ្វើសកម្មភាព គំរាមជនរងគ្រោះនោះទេ)។ កន្លងមកជនសង្ស័យ និងជនរងគ្រោះពុំ ដែលមានទំនាក់ទំនងស្នេហាជាមួយគ្នានោះ ទេ រហូតមកដល់ថ្ងៃកើតហេតុនេះតែម្ដង ៕

អត្ថបទដែលជាប់ទាក់ទង