Banner KNP Detail Top

លោក ចន អាឡិចហ្សូរ៉ា បានចេញមុខបញ្ចេញសារដ៏វែងមួយ បញ្ជាក់ថា ….

លោក ចន អាឡិចហ្សូរ៉ា បានចេញមុខបញ្ចេញសារដ៏វែងមួយ បញ្ជាក់ថា ….

ភ្នំពេញ៖ ក្រោយបន្ទាប់ពីមានការចែករំលែក និងបញ្ចេញយោបល់ច្រើនជុំវិញការផ្ទុះកក្រើកជាថ្មីនូវដំណឹងការចែកផ្លូវគ្នាដើររវាង តារាសម្តែង ឌី សូនីតា និងលោក ចន អាឡិច ហ្សូរ៉ា រហូតលេចចេញសំណួរថាតើតារាប្រុសរូបនេះពិតជាឪពុករបស់កូនស្រី ឌី សូនីតា ឬយ៉ាងណា។ រឿងនេះក៏ត្រូវបាន ឌី សូនីតាចេញមុខបញ្ជាក់ និងផ្ញើសារទៅកាន់នារីម្នាក់ ហើយនារីម្នាក់នោះពេលនេះដឹងហើយគឺ អ្នកនាងប្រាសាទដាវីន។
រឿងរ៉ាវកាន់តែក្តៅគគុកក្រោយពី ឌី សូនីតា បញ្ចេញសារយ៉ាងវែងមួយរៀបរាប់ពីការប៉ះទង្គិចផ្លូវចិត្ត និងអារម្មណ៍សោកស្តាយរបស់នាងក្រោយពីដំណឹងនៃការជជីកសួរខាងលើត្រូវបានផ្ទុះកក្រើកឡើង។ ក្នុងនោះនាងក៏បានសកសៀតទៅកាន់នារីម្នាក់ដែលហាក់ចេះដឹងរឿងរ៉ាវនៅក្នុងក្រុមគ្រួសារនាង បើទោះបីជាមិនបានបញ្ចេញឈ្មោះពេលនេះគេដឹងហើយថានារីដែលត្រូវបាន ឌី សូនីតា លើកឡើងក្នុងសំណេរមុននេះគឺជាតារាសម្តែង និងបង្ហាញម៉ូត អ្នកនាង ប្រាសាទ ដាវីន ។ ជាក់ស្តែងមុននេះប្រាសាទដាវីន បានធ្វើការចែករំលែកនូវព័ត៌មានមួយដែលផ្សព្វផ្សាយអំពីឌីសូនីតា ថា”ស្ពាយឈ្មោះជាស្រ្តីមេម៉ាយ ឌី សូនីតា មិនដែលស្តាយក្រោយ”។ នាងបានភ្ជាប់ការចែករំលែកនេះដោយសំណេរថា “និយាយមែនដូចអត់ចប់សោះដឹងកាលណាគេសារភាពការពិត Alexora John It Time So Speak up”។ ការចែករំលែកនេះបានធ្វើឲ្យមានការវែកញែកជាថ្មីក្នុងចង្កោមអ្នកសិល្បៈ និងអ្នកគាំទ្រ រហូតមានការស្នើឲ្យតារាប្រុសស្រីរូបនេះធ្វើការបញ្ជាក់ ហើយក៏មានសាររិះគន់ជាច្រើនទៅកាន់អ្នកនាងប្រាសាទដាវីនផងដែរ។
មុននេះ! លោក ចន អាឡិចហ្សូរ៉ា បានចេញមុខបញ្ចេញសារដ៏វែងមួយបញ្ជាក់ ដោយក្នុងនោះលោកបានស្នើសុំការយោគយល់ និងស្នើមិនយករឿងផ្ទាល់ខ្លួនមកលាត់ត្រដាងជាសាធារណៈ និងមិនចង់ឲ្យប៉ះពាល់អារម្មណ៍ក្រុមគ្រួសារហើយលោកនៅតែស្រលាញ់ឌី សូនីតា និងកូនស្រីនាងដដែល។ ទោះជាយ៉ាងណាឃ្លាមួយដែលធ្វើឲ្យគេគ្រប់គ្នាហាក់ដឹងច្បាស់ថាលោកទទួលស្គាល់ការពិតនោះគឺលោកលើកឡើងថា “សំរាប់ខ្ញុំបាទ នីតា និងអូនស្មាយ៍ ខ្ញុំនៅតែស្រលាញ់ពួកគាត់ដូចដើម និងមិនចង់អោយមានបញ្ហាអ្វីដែលអាចប៉ះពាល់ដល់កិត្តិយសរបស់ពួកគាត់ ហើយជាពិសេសទៅទៀតក៏មិនចង់អោយបញ្ហាទាំងនេះប៉ះពាល់ដល់អូនស្មាយ៍ ពេលដែលគាត់ធំឡើង ឡេីយ ព្រោះខ្ញុំនៅតែស្រលាញ់គាត់ដូចកូនស្រីបង្កើតរបស់ខ្ញុំ”។ ពាក្យថាស្រលាញ់គាត់ដូចកូនស្រីបង្កើតរបស់ខ្ញុំ អាចបញ្ជាក់បានលោកមានអត្ថន័យយ៉ាងដូចម្តេច ។ ជុំវិញសាររិះគន់ទៅកាន់តារាបង្ហាញម៉ូត ប្រាសាទដាវីន លោក បានចេញសារការពារដោយលើកឡើងដោយស្នើកុំឲ្យមានការយល់ច្រឡំលើគាត់ដោយលោកលើកឡើងថា”ព្រោះទំនាក់ទំនងរវាងក្រុមគ្រួសារយើងដូចគ្រួសារតែមួយ ហើយគាត់ជាបងស្រីដែលតែងតែការពារខ្ញុំ។ អ្វីដែលគាត់បានបញ្ចេញមិតិនៅលើបណ្តាញសង្គមនោះ ក៏ព្រោះគាត់ឃើញសារពត៌មានក្នុងស្រុកមួយបានចុះផ្សាយ ដែលធ្វើអោយបងប្អូនជាច្រើនមានការយល់ច្រលំ និងប៉ះពាល់ដល់កិត្តិយសរបស់ខ្ញុំបាទ ព្រមទាំងក្រុមគ្រួសារផ្ទាល់ ទើបធ្វើអោយមានការយល់ច្រលំកើតឡើង៕

អត្ថបទដែលជាប់ទាក់ទង